សែនរន្ធត់ចិត្ត! នៅទីបំផុតពេលនេះបានរកឃើញ ស ព បុរសអ្នកនេសាទ ដែលបាត់ខ្លួនក្នុងសមុទ្រទឹកជ្រៅហើយ…

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ សមត្ថកិច្ចនៃស្នងការនគរបាលខេត្តព្រះសីហនុ និង ក្រុមអូប៊រ័ល្បឿនលឿន GTVC របស់លោកឧកញ៉ា ទៀ វិចិត្រ បានស្វែងរកឃើញ ស ព បុរសអ្នកនេសាទម្នាក់ដែលបាត់ខ្លួនក្នុងសមុទ្រទឹកជ្រៅហើយ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកសហការណ៍ជាមួយក្រុមហ៊ុនGTVC ដោយប្រើប្រាស់មធ្យោបាយអូរប៊រ របស់ក្រុមហ៊ុនGTVC ចំនួន២គ្រឿងបានធ្វើការស្វែងរក សា ក ស ព ឈ្មោះឈឹម ឆេង ភេទប្រុស អាយុ៣១ឆ្នាំបន្តដែលបានលោ ត ទឹ ក ស ម្លា ប់ ខ្លួ នកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ រហូតដល់វេលាម៉ោង១០.៣០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ក្រុមកាងារបានប្រទះឃើញ សា ក ស ព អណ្តែតទឹកមួយនៅចំណុចដាវលេខ១០៣.៣៧.៦៦៧,E(ចំងាយប្រហែល ៣ មាយ ពីកោះត្រល់និង ចំងាយប្រហែល៣០គីឡូម៉ែត្រពីកន្លែងបាត់ខ្លួន)ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ សា ក ស ព មានសភាពហើ មរលួ យ។

ក្រុមការងារបានអោយសាច់ញាតិនៃ ស ព ក្រោយពីពិនិត្យមើលរួចបានទទួលស្គាល់ថាពិតជា ស ព បងប្រុសរបស់ខ្លួនពិតប្រាកដមែន។បច្ចុប្បន្នក្រុមការងារកំពុងរងចាំទូកយន្តឈើ មកទទួល សា ក ស ព ដឹកមកលើគោកវិញដើម្បីពិនិត្យតាមបច្ចេកទេសនិងប្រគល់ជូនក្រុមគ្រួសា រ ស ព យកទៅធ្វើបុណ្យ៕ «សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃស ព ផង»

Related posts

Leave a Comment