អុញនោះ មានរឿងអីចេះ​នោះ នៅសុខៗស្រាប់តែលោក សុគន្ធ ថេរ៉ាយុ អ្នកចម្រៀងរបស់ផលិតកម្ម ថោន បង្ហោះសារប្រលះ ខេម បោះពាក្យសុទ្ធតែ…

ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីពេលថ្មីៗនេះរឿងរបស់តារាចម្រៀង ខេម ជាមួយនិងផលិតកម្មថោន បានកំពុងតែកម្តៅយ៉ាងខ្លាំង ក្រោយពីតារាចម្រៀងលោក ខេម បានឆ្លើយតបជាសារធ្ងន់ៗទៅកាន់ម្ចាស់ផលិតកម្មថោនវិញ ។

យ៉ាងណាមិញបន្ទាប់ពីបានឃើញលោក ខេម ឆ្លើយតបទៅកាន់ម្ចាស់ផលិតកម្មថោនរួចហើយស្រាប់តែឃើញថា លោក សុគន្ធ ថេរ៉ាយុ ដែលជាតារាចម្រៀងមួយរូប នៅក្នុងផលិតកម្មថោននោះ ដោយក្តីទ្រាំមិនបាននិងពាក្យសម្តីរបស់ខេម លោក សុគន្ធ ថេរ៉ាយុ ក៏បានធ្វើការបង្ហោះសារដៀមដាមលោក ខេម យ៉ាងខ្លាំងៗបែបនេះថា ៖ «ខ្ញុំអត់ចង់និយាយអីច្រើនទេ តែដើររកអ្នកមានគុណចំពោះក្បាលអ្នកឯងទៅបើបានចឹង ខ្លួនក្រពើក្បា លជាពស់ហើយនៅមិនដឹងខ្លួនទៀតបកក្បាលមកចឹកគេវិញទៀត ខ្ញុំនៅកន្លែងនេះរាប់ឆ្នាំហើយ អ្នកណាចេញអ្នកណាចូលដែលមាន

គេធ្វើចារឹកដូចអ្នកឯងទេ?មានតែគេចេញទៅហើយគេនៅគោរពគាត់ តែអ្នកឯងវិញមិនេត្រឹមតែវាត់កន្ទុយទេបកក្បាលមកចឹកគេវិញទៀត បើកើតជាតិនេះមនុស្សហើយសូមរស់អោយសមពាក្យថា “មនុស្សផង”។ ក្រោយបង្ហោះសារមិនបានប៉ុន្មាននាទី លោក សុគន្ធ ថេរ៉ាយុ ក៏បានលុបសារនោះចោលវិញទាំងមិនដឹងមូលហេតុ៕

Related posts

Leave a Comment