មិនបង្អង់យូរ! នៅមុននេះ លោក ហេង ឡុង បានប្រកាសថា នឹងធ្វើរឿងមួយនេះជូន តារាចម្រៀង ខេម​ និងផលិតកម្មថោន ដោយបញ្ជាក់យ៉ាងច្បាស់ថា…

មហាជន ក៏ដូចជាអ្នកគាំទ្រ ជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ ខាង ផលិតកម្មថោន បានចេញលិខិតមួយ កាលពីម្សិលមិញនេះ នាថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២០ ដោយ ប្រកាសឲ្យ តារាចម្រៀង លោក ប៉ុន សុណារិន ហៅ ខេម មកកាន់ ផលិតកម្ម ដើម្បីដោះស្រាយ និងបកស្រាយ រឿងកិច្ចសន្យា ជាមួយផលិតកម្ម ថោន និងបានឃើញ ចេញទៅច្រៀង នៅផលិតកម្មផ្សេង ដោយតារារូបនេះ កំពុងនៅជាប់កិច្ចសន្យាជាមួយផលិតកម្មនៅឡើយ។

ដោយអត់ចំាយូរទេ ក្រោយឃើញលិខិតមួយច្បាប់នេះភ្លាម តារាចម្រៀង ខេម បានចេញមុខ តបទៅ ម្ចាស់ផលិតកម្មថោន វិញតំាងពីម៉ោងជាង ២ ទាបភ្លឺ នាថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ នេះ ដោយនិយាយទំាងការឈឺចាប់ ថា ៖

រូបគាត់បានសុំលាឈប់ដោយត្រឹមត្រូវមានទំាងលិខិតលាឈប់ព្រោះគិតថាផុតកុងត្រាហើយ តែម្ចាស់ផលិតកម្ម ថានៅកុងត្រា ហើយរូបគាត់បានព្យាយាមសុំមើលជាច្រើនលើកហើយ ថាបើនៅ នឹងនៅច្រៀងទៀត តែម្ចាស់ផលិតកម្ម គេចវេសរុញទៅអ្នកនេះ អ្នកនោះមិនឱ្យមើល។ ព្រមទំាងនៅមានរឿងជាច្រើនទៀត ដែល ខេម បានរៀបរាប់ទំាងទឹកភ្នែកនៅក្នុងហ្វេសប៊ុកផេក របស់ខ្លួន។

ចំណែកនៅមុននេះបន្តិច ក្រោយពីដឹងរឿងនេះ លោក ហេង ឡុង បានប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា “ខ្ញុំបាទ​ ហេង​ ឡុង​ តំណាងសមាគមសិល្បករខ្មែរ​ ចូលខ្លួនមកសម្របសម្រួល​ ដោះស្រាយជម្លោះរវាងតារាចម្រៀងខេម​ និងផលិតកម្មថោន​ ។”៕

Related posts

Leave a Comment