លោក សុវណ្ណ រិទ្ធី៖ ថ្ងៃមុនទើបតែប្រកាសថាលែងលះគ្នាសោះ តែថ្ងៃនេះ បែរជាថតរូប Pre Wedding និងកំណត់ថ្ងៃរៀបការទៅវិញ (មានវីដេអូ)

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនពិតជាបានស្គាល់លោក សុវណ្ណរិទ្ធី លោកគឺជាអគ្គនាយក សារព័ត៌មាន TVFB ដែលកំពុងតែទទួលបានប្រជា ប្រិយភាពខ្លាំង ពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទៅ ព្រោះសារព័ត៌មាននេះហើយ ដែលធ្វើឲ្យបងប្អូនមួយចំួនួន ជឿទុកចិត្តបាន រាល់ការផ្សាយរបស់ក្រុមការងាររបស់ពួកគាត់ ថាជាព័ត៌មានពិត មិនប្រកាន់ អ្នកមាន អ្នកក្រឡើយ។ លើសពីនេះទៅទៀតជារើយៗលោក តែងតែធ្វើការងារសង្គមជាច្រើន

រហូតដល់មហាជនជាច្រើនស្ញើចសរសើរ មិនដាច់ពីមាត់ និងមានហ្វេនៗជាច្រើនទៀត ផង ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៩ ប្រិយមិត្តជាច្រើន មានការចាប់អា រម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយលោកបាន Live វីដេអូមួយ ក្នុងខណៈពេលថតរូប ជាមួយភរិយារបស់ខ្លួន ព្រមទាំងបានភ្ជាប់សារខ្លីមួយបញ្ជាក់ផងដែរថា៖ “ថតរូបអាពាហ៍ពិពាហ៍នៅសំអាងការម្គុដមាសខ្មែរត្រៀមថ្ងៃចូលរោង ក្នុងខែ១២ ឆ្នាំនេះ”។

ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យបងប្អូន ក្នុងបណ្តាញសង្គមហ្វេសប៊ុកចូល comment ថា៖ “ធ្លាប់តែថតគេ ឥឡូវគេថតវិញ បងរិទ្ធីឡើងចង់អៀនភ័យអរៗ ជូនពរជួ បតែសេចក្តីសុខ”, អ្នកខ្លះទៀតបានចូលរួមអបអរសាទរ ព្រមទាំងជូនពរឲ្យលោក សុវណ្ណ រិទ្ធី និងភរិយា ជួបប្រទះសំណាងល្អ និងស្រឡាញ់គ្នា ជារៀងរហូត។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោម៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូម ទស្សនាវីដេអូខាងក្រោមនេះ ។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment