ស្ទើរទប់ទឹកភ្នែកអត់ជាប់ ! ខាន់ ជេមស៌ ដាក់មួយបទនេះ “កុំក្រយូរពេក” ផ្ទុះការគាំទ្រទៀតបាត់ ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នា បង្ហាញអារម្មណ៍ថា…(មានវីដេអូ)

ទស្សនិកជនជាច្រើន ពិតជានៅចាំច្បាស់ នូវ តារាចម្រៀង ដ៏ល្បីម្នាក់ នៅក្នុងផលិតកម្ម សាន់ ដេ គឺ លោក ខាន់ ជេមស៌ នោះ ហើយបទច្រើនរបស់តារារូបនេះ នៅតែដក់ក្នុងដួងចិត្ត អ្នកស្តាប់ដដែល មកដល់សព្វថ្ងៃនេះ ដោយមិនចេះជិនណាយឡើយ ។

បទពីរោះៗ ទំាងនោះ របស់ ខាន់ ជេមស៌ ភាគច្រើន គឺបទមនោសញ្ចេតនា ដែលមានដូចជាបទ “របាំចងស្នេហ៍”, “សម្រែកបេះដូង”, “ស្តាយក្រោយ” ព្រមទាំងនៅមានបទចម្រៀងទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២០ ខាងផលិតកម្ម សាន់ ដេ បានបញ្ចេញបទចម្រៀងមួយបទទៀតហើយ របស់ តារាចម្រៀងរូបនេះ ក្រោមចំណងជើងថា “កុំក្រយូរពេក” ដែលជាការ និពន្ធទំនុកច្រៀង ដោយ ហង្ស VRM និង និពន្ធបទភ្លេង ដោយ សួន ពិសិដ្ឋ។

មួយបទនេះ មិនត្រឹមតែពីរោះប៉ុណ្ណោះទេ ថែមទំាងបង្កប់ន័យអប់រំល្អណាស់ មើលហើយ មើលទៀត ពិតជាជក់ចិត្តខ្លាំងណាស់ រហូតដល់ថ្នាក់ធ្វើឲ្យអ្នកខ្លះបង្ហាញអារម្មណ៍មកថា ៖

MVពិតជាឡូយណាស់, រយលានអត្ថន័យ, ពីរោះណាស់ idol ច្រៀងត្រូវរឿងខ្ញុំ, មួយម៉ាត់នេះ ចាក់ដោតណាស់លោកពូ [ខ្មាស់គេហ្នឹងបានស៊ីមែន], ពេញចិត្តខ្លាំងណាស់ ចាក់ចំអារម្មណ៍ហ្មង មើលហើយ ស្ទើរទប់ទឹកភ្នែកអត់ជាប់ ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលពេញចិត្តជាខ្លាំង ចំពោះ ខាន់ ជេមស៌ ច្រៀងមួយបទនេះ ។ ដើម្បីជ្រាប កាន់តែច្បាស់ តោះទៅទស្សនា បទនេះ ទំាងអស់គ្នា ៖

Related posts

Leave a Comment