លោកស្រី ទ្រី ដាណា ពិតជាមានការសោកស្តាយជាខ្លាំង ដែលមិនបានជួយប្អូនប្រុសទាន់ពេល ព្រោះថា…

ជឿជាក់ថា មានបងប្អូនមិនតិចនាក់ទេ ដែលបានស្គាល់លោកស្រី ទ្រី ដាណា ម្ចាស់ហាងពេជ្រ និងមាស ព្រមទាំងជាម្ចាស់ផលិតផល ម៉ាក NNP ដ៏ល្បីឈ្មោះ ពេញផ្ទៃប្រទេស ជិះទៅដល់ទីណាកន្លែង ក៏ឃើញតែតំណាងចែកចាយរបស់លោកស្រីដែរ ព្រោះថា របស់ល្អ ទាំងគុណភាព តំលៃ ។

ដោយឡែកកាលពីពេលថ្មីៗនេះ លោកស្រី ទ្រី ដាណា ពិតជាអាណិតណាស់ ចំពោះប្អូនប្រុសម្នាក់ ដែលមានអាយុទើបតែ ២៣ឆ្នាំសោះ តែក៏ត្រូវទទួលមរណ ភាព ដោយសារតែជំងឺ ព្រោះតែជីវភាពគ្រួសារ​ ក្រខ្សត់ខ្លាំងពេក។ លោកស្រី បានបង្ហោះសារយ៉ាងដូច្នេះថា “ទើបទាក់ទងបាន ទទួលដំណឹងថាគាត់ផុតដង្ហើមតាំងពីថ្ងៃសៅរ៍ អាយុទើប ២៣ឆ្នាំ តែមានជំងឺឈា មសស៊ីឈា មក្រហម។ ខ្ញុំក៏ទើបឃើញវីដេអូគាត់បង្ហោះដែរ ឥឡូវយឺតពេលហើយ បានត្រឹមរំលែកទុក្ខ និងជួយជាថវិការៀបចំបុណ្យឱ្យបានសមរម្យប៉ុណ្ណោះ។

បងស្រីគាត់ ប្រាប់ថា មានបងប្អូន ៩នាក់ ជាជនជាតិខ្មែរឥស្លាម នៅស្រុកឆ្លូង ខេត្តក្រចេះ។ ហឹម គ្មានលុយបុណ្យ បានគេជួយ ត្រឹមតែទិញក្ដារ និងជួលគេជីករណ្ដៅ ពិតជាសង្វេគខ្លាំងណាស់ ឪពុកគាត់ ធ្វើការសំណង់ឱ្យគេ ចិញ្ចឹមកូនមិនចង់គ្រប់ផង ហើយកូន ៩នាក់ បងគេ អាយុទើប 25ឆ្នាំ ឯអ្នកស្លា ប់អាយុ 23ឆ្នាំ កូនទី2។ជីវិត ពិតជាពិបាកណាស់”។

Related posts

Leave a Comment