សូមចូលរួមរំលែកទុក្ខផង ! នារីស្រស់ស្អាតម្នាក់ បានទទួលមរណ ភាពចោលស្វាមី ទាំងវ័យក្មេង ដោយសារតែ…

នៅលើលោកយើងនេះ គ្មានអ្នកណាម្នាក់ចង់បែកពីមនុស្សដែលខ្លួនឯងស្រលាញ់ ឬ ចង់បែបពីមនុស្សដែលដែលកំពុងតែស្រលាញ់យើងនោះទេ តែច្បាប់នៃធម្មជាតិ បានកំណត់រួចរាល់ហើយ យើងមិនអាចទៅប្រឆាំងជាមួយនឹងព្រហ្មលិខិតបានឡើយ។

ដោយឡែកបើយោងតាមគណនីហ្វេសប៊ុករបស់បងប្រុសម្នាក់ បានបង្ហោះសារទាំងទុក្ខក្រៀមក្រំ ខណៈពេលដែលភរិយាបណ្តូលចិត្តរបស់លោក បានលាចាកលោកទៅ ទាំងមិនបានប្រាប់លោកមួយម៉ាត់ ធ្វើឲ្យលោក ពិតជាមានក្តីឈឺចាប់ខ្លាំងណាស់ ពេលបានទទួលដំណឹងនេះ ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុក បាបង្ហោះរូបភាពដ៏សែនឈឺចាប់មួយសន្លឹក ដោយរូបគាត់កំពុងតែអោបភរិយារបស់គាត់ ដែលបានចែកឋានទៅហើយ ទៅគ្មានថ្ងៃត្រឡប់វិញ ជាហេតុធ្វើឲ្យគាត់ពិតជាស្រណោះអាល័យភរិយាជាខ្លាំង។ លោកបានបង្ហោះសារ ថា “ប្រពន្ធសំណព្វរបស់បង សូម្បីតែពាក្យលាមួយម៉ាត់ក៏មិនប្រាប់បងដែរអូនចិត្តដាច់ណាស់ បងអរគុណគ្រប់យ៉ាងដែលអូនផ្ដល់អោយបង អូនគេងបានសុខហើយ លាជារៀងរហូតប្រពន្ធសម្លាញ់”។

បើយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Na Kwan បានបង្ហោះសារថា “RIP ណាអែង​ ជាមិត្តផងជាកូនក្រុមលេផងលឿនពេកហេីយនិយាយជាមួយគ្នាមិនទាន់មួយខែផង​ ។ ទៅអោយបានសុខណាអែងកុំអោយដូចជាតិនេះ​លឿនពេកហេីយ RIP”។ ម្ចាស់គណនីនេះបានបន្ថែមទៀតថា “គាត់មានជំងឺរលាក ស្រោមខួរក្បាល”៕

Related posts

Leave a Comment