ប្រពៃណាស់! ក្រោយឃើញភាពក្រលំបាករបស់ប្អូនៗទាំង៣នាក់ ខណះនេះ ភរិយា ឯកឧត្តម ហ៊ុន គឹមជាតិ ប្រកាសស្វែងរកពួកគាត់ដើម្បីឧបត្ថម្ភ (មានវីដេអូ)

ភ្នំពេញ៖ មហាជនជាច្រើនបានជ្រាប និង ដឹងច្បាស់ហលយថា កាលពីពេលថ្មីៗនេះ មានម្ចាស់គណនី ហ្វេសប៊ុកមួុយបានបង្ហោះទិដ្ឋភាពក្មេងប្រុស ៣នាក់ ដែលជាបងប្អូននឹងគ្នាបានខិតខំប្រមូលលុយគ្នាបានមួយចំនួន ដើម្បីផ្ញើរទៅកាន់អ្នកផ្ទះនៅឯស្រុកកំណើត ដែលជាហេតុធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៏ និងបានចែករំលែកពេញបណ្ដាញសង្គម ហ្វេសប៊ុកតែម្ដង។យ៉ាងណាមិញ ម្ចាស់គណនី ដែលបានបង្ហោះនោះមានឈ្មោះ Ramorn Korb បានសរសេរយ៉ាងដូច្នេះថា៖”គ្នាមិនសូវចេះសរសេរលេខ ក៏ជួយសរសេរគ្នាតិចទៅ បីអ្នកចូលលុយគ្នាផ្ញើរទៅឲ្យអ្នកផ្ទះ ម្នាក់១១ម៉ឺន + ម្នាក់១០ម៉ឺន + ម្នាក់៨ម៉ឺន =២៩ម៉ឺនរៀល ១៤ ១៥ឆ្នាំអស់ហើយមិនចេះសូម្បីសរសេរលេខ មើលទៅគ្នាមិនបានរៀនតាំងពីតូច

ចេញពីផ្ទះមកធ្វើការធ្ងន់ៗប្រឡាក់ឲ្យពេញខ្លួន”។ដោយឡែក ក្រោយពីឃើញការបង្ហោះបែបនេះរួចមក ស្រាប់តែតារាសម្ដែង លោក ស្រេន វុធថា ក៏បានចុះទៅជួបក្មេងប្រុសទាំង ៣នាក់នោះ និងបានប្រាប់ឱ្យដឹងថា៖«ពេលនេះខ្ញុំបានជួបគាត់ហើយ ហើយខ្ញុំក៏បានសួរព័ត៌មានពីគាត់ដែរ គាត់បានប្រាប់ថាគាត់ធ្វើការសំណង់មួយខែៗ ដើម្បីផ្ញើរអោយម៉ែនៅឯស្រុកកំណើតដើម្បីដោះស្រាយជីវភាពព្រោះគ្រួសារក្រ ស្រុកកំណើតនៅឯខេត្ដក្រចេះ ហើយមកធ្វើការទាំងខ្លួនមិនចេះអក្សរ ពេលទិញម្ហូបម្ដងៗអស់៥០០០៛ទៅ៦០០០៛ ហូបគ្នា៥នាក់ក្នុងបន្ទប់ជួលជាមួយគ្នា ហើយអុីអ្នកលក់នំបុ័ងគាត់ថា ពេលមកទិញគាត់ម្ដងៗជំពាក់គាត់៥០០៛ទៅ១០០០៛តែគាត់មិនដែរយកទេ ព្រោះអាណិត សូមបងប្អូនជួយដល់ពួកគាត់ផង

ហើយគាត់ពុំមានទូរស័ព្ទប្រើទេ នេះលេខរបស់ខ្ញុំ បើបងប្អូនចង់ជួយគាត់អាចទាក់ទងមកលេខខ្ញុំបាន 081606868 និងលេខទូរស័ព្ទមិត្ដគាត់0884586698 គាត់ធ្វើការសំណង់ទល់មុន PTT ទួសង្កែ ជិតផ្សារ សាមផាន់»។ជាក់ស្តែង អ្វីដែលជារឿងដ៏ត្រេកអរនោះ នាខណៈកាលពីម្សិលមិញនេះ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក លោក K01 បានសរសេរប្រាប់ឱ្យដឹងថា៖«ជួយបំពេញបំណងរបស់លោកជំទាវ ហាក់ដាណាភរិយា ឯកឧត្តម ហ៊ុនគឹមជាតិ ជាក្មួយរបស់សម្តេចហ៊ុនសែន គាត់បានអោយK01ស្វែងរកប្អូនប្រុសទាំងបីនាក់នេះ ដើម្បីផ្តល់ជំនួយជូនគាត់ ពិតជាសំណាងហើយ ក្មួយៗ»៕ សូមទស្សនាវីដេអូខាងក្រោម។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment