ប្រពៃណាស់! គាត់មានជំងឺរបេងឆ្អឹង និងជំងឺសើស្បែក រាល់ថ្ងៃមានតែប្អូនប្រុសម្នាក់ នៅជាមួយគាត់ទេ, ឃើញសង្វេគពេក Love Riya បានធ្វើរឿងមួយនេះជូនហើយ…(មានវីដេអូ)

ប្រិយមិត្ត ជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នក​ល​ក់ឡេដ៏ល្បីម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន គឺ Love Riya ដែលមានឈ្មោះពិត សេ​ង ស្រី​រ័ត្ន អា​យុ ៣៥ឆ្នាំ មានកូនស្រីម្នាក់ ក្រោយពីលែងលះជាមួយស្វាមី ដោយការរស់នៅមិនចុះសម្រុងនឹងគ្នា។

ក្រៅពីមុខជំនួញកំពុងតែជោគជ័យរបស់ខ្លួន Love Riya ក៏ជាមនុស្សម្នាក់ដែលមានចិត្តសប្បុរសធម៌ផងដែរ ដោយតែងតែបង្ហាញសកម្មភាពជួយអ្នកក្រីក្រតាមលទ្ធភាព កាលពីពេលកន្លងទៅនេះ។

ជាក់ស្តែង កាលពីម្សិលមិញនេះទៀត នាថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ Riya និង លោក សូនី បានយកអំណោយ រួមថវិកា ទៅជួយបងប្រុសដ៏កំសត់ម្នាក់។

សេង ស្រីរ័ត្ន បានបញ្ជាក់បន្ថែមថា “ថ្ងៃអាទិត្យ ទី ២៣ ខែសីហា នាងខ្ញុំ Love Riya បានធ្វើដំណើរពីភ្នំពេញ នាំយកថវិកា និងគ្រឿងឧបភោគ បរិភោគ មួយចំនួន ទៅជួយបងប្រុសម្នាក់ ដែលគាត់ស្ថិតនៅក្នុង ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលសព្វថ្ងៃនេះ គាត់មានជំងឺរបេងឆ្អឹង និងជំងឺសើស្បែក រាល់ថ្ងៃមានតែប្អូនប្រុសម្នាក់ នៅជាមួយគាត់ទេ គួរអោយសង្វេគណាស់ ក្នុងនាមខ្ញុំ ជាខ្មែរដូចគ្នា ខ្មែរត្រូវចេះជួយខ្មែរ”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment