អីយ៉ា! ស្ងាត់ៗ ថៅកែហាងពេជ្រ ចេញមួយបទទៀតបាត់ “អ្នកមាន អ្នកក្រ គង់មរណា” មិនត្រឹមពីរោះទេ ថែមទំាងមានន័យទៀត (មានវីដេអូ)

មហាជនមួយចំនួនធំ ក៏ដូចជា អ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា ដែលជាម្ចាស់មុខជំនួញដ៏ធំមួយក្នុងប្រទេសកម្ពុជា ហើយក៏កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់។

លោកស្រី ក៏ត្រូវបានគេស្គាល់ផងដែរថា ជាមនុស្សម្នាក់ ដែលមានចិត្តមេត្តាធម៌ និងសប្បុរសធម៌ ខ្លាំងណាស់ តាមរយៈការជួយអ្នកដែលត្រូវការចាំបាច់ ជាហូរហែ រឹតតែពិសេសជាងនេះទៅទៀតនោះ ថៅកែហាងពេជ្រ រូបនេះ តែងតែផ្តល់ឱកាស និងលើកទឹកចិត្ត មនុស្សទូទៅ ឲ្យមានការតស៊ូ ប្រឹងប្រែង កុំអស់សង្ឃឹមក្នុងជីវិត។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២០ លោកស្រី ទើបបានបញ្ចេញបទចំរៀងមួយបទទៀតហើយ កាន់តែពិសេសនោះ ជាបទ Original Song ថែមទៀតផង។ បទនេះ មានចំណងជើងថា “អ្នកមានអ្នកក្រគង់មរណា”។ មួយបទនេះ មិនត្រឹមតែពីរោះប៉ុណ្ណោះទេ ថែមទំាងមានន័យទៀតផង។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមស្តាប់ទំាងអស់គ្នា ៖

Related posts

Leave a Comment