អស់ទាស់ម៉ង! ស្ងាត់ៗ ពិធីការិនី ចាន់ កែវនិមល ធ្វើពិធីឡើងគេហដ្ឋានថ្មី ទើបនឹងទិញបាត់ ពិតជា អធិកអធមណាស់, មើលទៅក្នុងផ្ទះវិញ ពិតជាធំ និងស្អាតណាស់

កាលពីពេលកន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើន មានការចាប់អារម្មណ៍ជាខ្លាំង ក្រោឃឃើញ អ្នកនាង ចាន់ កែវនិមល គឺជា ពិធីការិនី ដ៏ល្បីមួយរូប បានធ្វើឲ្យកូនស្រីរបស់ខ្លួនមានការភ្ញាក់ផ្អើល និងរំភើបជាខ្លាំង រហូតដល់ស្រក់ទឹកភ្នែក ព្រោះតែទើបទិញផ្ទះដ៏ធំមួយ ធ្វើជាកាដូ ក្នុងថ្ងៃខួបកំណើតជូន។

នៅទីបំផុត អ្នកនាង ចាន់ កែវនិមល និងស្វាមី បានរៀបចំកម្មវិធីឡើងគេហដ្ឋានថ្មីរបស់ខ្លួនបាត់កាលពីម្សិលមិញនេះ នាថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២០ មើលទៅពិតជាអធិកអធមណាស់ ជាពិសេសផ្ទះ ពិធីការិនី ដ៏ល្បីនេះពិតជាធំ និងស្រស់ស្អាត ខ្លាំងណាស់ អមដោយការតុបតែង រៀបចំ យ៉ាងទាក់ទាញ។

ក្រោយឃើញបែបនេះ ធ្វើឲ្យគ្រប់គ្នាបង្ហាញក្តីរំភើបរីករាយជំនួស ព្រមទំាងបានបង្ហោះសារ ចូលរួមអបអរសាទរ ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនា ទិដ្ឋភាពទូទៅ នៃពិធីឡើងគេហដ្ឋាន របស់ ពិធីការិនី រូបនេះ ខាងក្រោមនេះ ៖

Related posts

Leave a Comment