តារាសម្តែងអ្នកនាងកុលដាវី​ និងស្វាមីរិតតែស្រលាញ់ប្រពន្ធថ្មមលើសដើមដោយបានទៅលំហែកាយនៅឯ

(ហ្វេសប៊ុក) ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានទទួលជ្រាបដឹងហើយថា បន្ទាប់ពីរៀបការតាមប្រពៃណីរួចមក យើងឃើញថា កុល ដាវី និងប្ដី ហាក់បីដូចជាកាន់តែស៊ីជម្រៅ និងរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល ពិសេសថ្មីៗនេះ ទើបតែមានដំណឹងកំពុងពរពោះកូនក្នុងផ្ទៃថែមទៀតផង ដែលកាន់តែធ្វើឲ្យស្វាមីរបស់តារាស្រីរូបនេះ កាន់តែស្រលាញ់ថ្នាក់ថ្នមនាងខ្លាំងលើសដើម បើទោះបីជាអ្នកទាំងពីរមិនសូវបង្ហាញមុខជាមួយគ្នាតាមរយៈបណ្ដាញសង្គមច្រើនដូចគូដទៃក៏ដោយ។ក្នុងនោះដែរ អាចនិយាយបាន ជីវិតគូដ៏ស្ម័គ្រស្មោះរវាង តារាសម្ដែងស្រី កុល ដាវី

និងតារាចម្រៀង សុខ រក្សា គឺជាប្ដីប្រពន្ធដែលមហាជនជាច្រើន បានដឹងឮជាយូរយារណាស់មកហើយថា ប្ដីប្រពន្ធមួយគូនេះ បានចាប់ដៃគ្នាសាងចំណងស្នេហ៍មកជាច្រើនឆ្នាំ ហើយក៏សម្រេចចិត្តចូលរោងការកាលពីឆ្នាំមុននេះផងដែរ។ក្នុងនោះទៀតសោត កាលពីប៉ុន្មានថ្ងៃមុននេះ ដែលជាថ្ងៃគ្រប់គ្នាឈប់សម្រាកលំហែកាយ ប្ដីប្រពន្ធមួយគូនេះ ទើបតែបានដឹកដៃគ្នា ទៅលំហែតាមទីជនបទ នា ទឹកដីខេត្តកំពត ដោយបានផ្ដិតយករូបភាព ជាមួយគ្នាយ៉ាងផ្អែមល្ហែម បូករួមនឹងទេស ភាពបែបព្រៃភ្នំទៀតនោះ

ធ្វើឲ្យបរិយាកាសបែបនេះ កាន់តែមានក្ដីសុខខ្លាំងតែម្ដង។ដោយឡែក អ្នកនិយមលេងបណ្ដាញសង្គមដែលជាអ្នកគាំទ្រតារាទាំងពីរនាក់នេះ ជាច្រើន ពិតជាពេញពចិត្តពេញថ្លើមខ្លាំងណាស់ សម្រាប់រូបភាពទាំងប៉ុន្មាន ដែលគ្រួសារដ៏មានសុភមង្គលមួយនេះ បានបង្ហោះនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនផងដែរ៕ទស្សនារូបភាពខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment