មិនសរសើរមិនបាន! កញ្ញាស៊ីន យូប៊ីន និង លោក ខាត់ វ៉ៃហាំង បានពណ៏នារៀបរាប់ពីសរសើរប្រទេសកម្ពុជាយើងបានយ៉ាងល្អ ជូនប្រជាជនចិនស្តាប់ (មានវីដេអូ)

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនមានការសប្បាយចិត្តជាខ្លាំងដោយ កាលពីពេលថ្មីៗនេះ កញ្ញា សុីន យូប៊ីន រួមជាមួយលោក ខាត់ វ៉ៃហាំង តារាសម្ដែងដ៏ល្បី និងមានរូបរាងស្រស់សង្ហារ បានកាន់ដៃគ្នាមានវត្តមានអញ្ជើញចូលរួមនៅក្នុងកម្មវិធីពិព័រណ៍ដ៏ធំមួយ ក្នុងប្រទេសចិន ដោយបានមានការបង្ហាញពីសម្លៀកបំពាក់បែបប្រពៃណី ច្នៃចេញពីហូលផាមួងខ្មែរសុទ្ធសាធតែម្ដង។យ៉ាងណាមិញ កញ្ញា សុីន យូប៊ីន និង លោក ខាត់វ៉ៃហាំង ក៏ទទួលបានការលើកសរសើរយ៉ាងព្រោងព្រាតពីអ្នកគាំទ្រជាច្រេីនទាំងក្នុងស្រុកនិងក្រៅស្រុក ទៅលើភាពស្រស់ស្អាត និងស្រស់សង្ហារបស់ពួកគេ

ហើយអ្វីដែលកាន់តែពិសេសនោះ ដែលនេះគឺជាកិត្តិយសធំធេងមួយ ក្នុងការបង្ហាញអួតពីសម្លៀកបំពាក់បែបប្រពៃណីខ្មែរដ៏ស្រស់ផូរផង់ ឲ្យពិភពលោកបានឃេីញលេីឆាកអន្តរជាតិ។ជាក់ស្តែង អ្វីដែលកាន់តែពិសេសនោះ កញ្ញា សុីន យូប៊ីន និង លោក ខាត់វ៉ៃហាំង ក៏បានមានការរៀបរាប់អំពីប្រទេសកម្ពុជានៅលេីកញ្ចក់ទូរទស្សន៍ចិនឲ្យពិភពលោកបានស្គាល់នូវទីតាំងប្រវត្តិសាស្ត្រមួយចំនួន ដូចជាប្រាសាទអង្គរវត្ត ដែលជាកន្លែងប្រវត្តិសាស្ត្រដ៏អស្ចារ្យ និងជាតំបន់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ

និងអន្តរជាតិជាច្រើន។ដោយឡែក ប្រាសាទអង្គរវត្តក៏ជាតំបន់មួយដោយមានតារាល្បីហូលីវូដជាច្រើនដួង បានចូលមកថត និងសម្តែងនៅទីនេះទៀតផង។ បន្ថែមទៀតនោះ តារាស្រីប្រុសទាំងពីរដួងនេះ ក៏បានមានការរៀបរាប់ពីប្រវត្តិដ៏អស្ចារ្យរបស់សម្តេចតា កាលនៅមានព្រះជន្មទៀតផង។សូមទស្សនាវីដេអូខាងក្រោម។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment