អានហើយ ជ្រះថ្លាណាស់ ! អន្ទិត ដេវិត ថ្លែងថា “បង្ហើយកិច្ចនៃបុណ្យ គឺការចែកទាន ដោយពាក្យសច្ចៈ នេះសូមឲ្យសេចក្តីសុខ កើតមានដល់អ្នកទាំងអស់គ្នា តិចសម្រាប់អ្នកមាន តែពេញទៅដោយបច្ច័យទានច្រើន សម្រាប់អ្នក…”

គួររំលឹកឡើងវិញបន្តិចផងដែរថា ងួន ចាន់ដេវិត (G-Devith) ដែលជាតារាចម្រៀង រ៉េប ដ៏ល្បីឈ្មោះ បានសម្រេចចិត្ត កោរសក់បួស ធ្វើជាព្រះសង្ឃ នៅឯ វត្តល្អាងកង្កែប ក្នុង ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅ ប្រកបដោយចិត្តជ្រះថ្លា ដល់ថ្នាក់ធ្វើឲ្យម្តាយឪពុករបស់តារាចម្រៀងរូបនេះ រំភើបចិត្តក្រៃលែង។

ចំណែកម្សិលមិញនេះ នាថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២០ នេះ គឺដល់ថ្ងៃដែលលោកបង លាចាកសិក្ខាបទ (សឹក) វិញហើយ គម្រប់១ខែ នៃការសាងព្រះភ្នូស។ ក្នុងនោះ គេឃើញវត្តមាន ឪពុក ម្តាយ របស់លោកបង ដេវិត តារាចម្រៀង ទេព បូព្រឹក្ស និងញាតិញោមជាច្រើនទៀត ក៏បានចូលរួមក្នុងពិធី លាចាកសិក្ខាបទនេះ ដែរ មើលទៅគ្រប់គ្នា ពោរពេញដោយក្តីសប្បាយរីករាយ និងជ្រះថ្លាជាខ្លាំង។

ក្រោយសឹក អន្ទិត ដេវិត ក៏បានធ្វើទានជូន អ្នកដែលខ្វះខាតនៅទីនោះ ប្រកបដោយចិត្តជ្រះថ្លាក្រៃលែង ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នាបង្ហាញក្តីរំភើបជំនួស។

រីឯនៅមុននេះបន្តិច ទៀត នាថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២០ អន្ទិត ដេវិត បានបង្ហោះរូបភាពជាច្រើនសន្លឹក ហើយភ្ជាប់សារដ៏មានន័យមួយថា ៖ “បង្ហើយកិច្ចនៃបុណ្យគឺការចែកទាន ដោយពាក្យសច្ចៈនេះសូមអោយសេចក្តីសុខកើតមានដល់អ្នកទាំងអស់គ្នា តិចសម្រាប់អ្នកមាន តែពេញទៅដោយបច្ច័យទានច្រើន សម្រាប់អ្នកអត់”។

ទេព បូព្រឹក្ស ក៏បានបន្ថែមថា “នេះជា album រូបភាពដែរមានក្តីសុខបំផុតនឹងមានន័យបំផុតសំរាប់ខ្ញុំក្នុងឆ្នាំ2020

សូមបងប្អូនទូទាំងប្រទេសអនុមោទនានូវកុសលផលបុណ្យផងចុះជួបតែសេចក្តីសុខ ចំរើន ជៀសផុតពីជំងឺទាំងឡាយ សូមឲ្យមារ បវាសជៀសឲ្យឆ្ងាយ សត្រូវទាំងឡាយសូមឲ្យក្លាយជាមិត្ត ប្រថ្នាអ្វីបានសំរេចដូចបំណង សេចក្តីល្អនឹងនាំឲ្យយើងជួបតែភាពជោគជ័យ

បង្ហើយកិច្ចនៃបុណ្យគឺការចែកទាន ដោយពាក្យសច្ចៈនេះសូមអោយសេចក្តីសុខកើតមានដល់អ្នកទាំងអស់គ្នា តិចសម្រាប់អ្នកមាន តែពេញទៅដោយបច្ច័យទានច្រើនសម្រាប់អ្នកអត់”។

ក្រោយឃើញពាក្យប៉ុន្មានម៉ាត់នេះរួច ធ្វើឲ្យអ្នកគាំទ្រជាច្រើន ចូល comment ថា ៖ គួរឲ្យគោរពណាស់, សូមស្វាមគមន៍ការវិលត្រឡប់មកវិញ, ចូលចិត្តបងប្រុស, សែនស្រឡាញ់ អាយដល ព្រមទំាងនូវមានការកោតសរសើរជាច្រើនទៀត នូវទឹកចិត្ត អន្ទិត ដេវិត ដែលបានធ្វើរឿងដ៏ប្រពៃមួយនេះ។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាទិដ្ឋភាពទូទៅខាងក្រោមនេះ ៖

Related posts

Leave a Comment