អុញនោះ! មានគេប្រើលុយ ទិញ កាកា អូស្រ្តាលី ឲ្យឈប់ធ្វើវីដេអូនៅក្នុងសង្គម មានអីកាកា ឆ្លើយទៅវិញ ថា…

អូស្រ្តាលី៖ មានប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់ អ្នកនាង កាកា អូស្រ្តាលី ដែលភាគច្រើនអ្នកនាង បាននិយាយពីបញ្ហាសង្គមជាច្រើនកន្លងមក ក្នុងន័យស្ថាបនា ឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និយាយតែរឿងល្អៗ និងធ្វើនូវរឿងដែលល្អៗ ពិសេសគឺក្នុងការអភិវឌ្ឍន៍ខ្លួន ក៏ដូចជាអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនឡើង ព្រោះថាបណ្តាញសង្គមហ្វេសប៊ុក វាមានភាពទូលំទូលាយ យើងអាចធ្វើការទំនាក់ទំនងឆ្លងប្រទេសបានយ៉ាងងាយស្រួល ម្យ៉ាងទៀតនិងជួយឲ្យប្អូនៗ ដែលមានបំណងចង់សិក្សាតាមប្រព័ន្ធហ្វេសប៊ុកនេះ កាន់តែមានភាពងាយស្រួលឡើង ដោយមិនចាំបាច់ទាល់តែទៅសិក្សាដោយផ្ទាល់នោះទេ ។ តែផ្ទុយទៅវិញ គឺអ្នកនាងឃើញតែរឿងដែលមិនល្អទៅវិញ ទើបធ្វើឲ្យអ្នកនាង ទ្រាំមិនបាន ក៏ចេញវិដេអូឡាយ ដើម្បីធ្វើការស្ថាបនា​ លើចំណុចខ្វះខាតមួយចំនួនចំពោះអ្នកលេងបណ្តាញសង្គមមួយនេះ ឲ្យចេះប្រើពេលវេលា ស្វែងរកនូវអ្វីដែលថ្មីៗ កុំយកប្រព័ន្ធមួយនេះមកនិយាយតែរឿងមិនល្អនោះ។

យ៉ាងណាមិញ បន្ទាប់ពីបានបង្ហោះវីដេអូ ជាបន្តបន្ទាប់ ស្រាប់តែមានមានបុគ្គលម្នាក់ សូមឲ្យអ្នកនាង កាកា បញ្ឈប់ការឡាយវិដេអូ ដោយគេនិងឲ្យលុយមួយចំនួន (មិនបានបញ្ជាក់) ទៅអ្នកនាង ដើម្បីជាថ្នូរបញ្ឈប់សកម្មភាព។ ភ្លាមនោះ អ្នកនាង បានលើកឡើងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា “បើខ្ញុំចង់សំណូមពរឱ្យកាកាឈប់ធ្វើវីដេអូនៅក្នុងសង្គមតើកាកាចង់បានប៉ុន្មាន??? ឲ្យហេតុផលខ្ញុំមួយដែលល្អមកបើសិនជាខ្ញុំទទួលយកបានខ្ញុំឈប់តែម្ដងខ្ញុំមិនយកលុយទេ! ព្រោះអ្វីដែលកាកាធ្វើវាគ្មានប្រយោជន៍! វាគួរឲ្យរំខាន! វាធ្វើឱ្យសង្គមជ្រួលច្របល់ជាមួយនឹងរឿងអត់ប្រយោជន៍ដែលកាកាតែងតែយកមកនិយាយ!ហាសហាស!!! គិតថាលុយអ្នកឯងធំដល់ថ្នាក់អាចទិញក្បាលខ្ញុំបានមែន? ឬក៏រឿងដែលខ្ញុំធ្លាប់និយាយមួយណាធ្វើអោយអ្នកឯងមានខ្លួនឈឺចាប់ឬក៏ប៉ះផល???

អ្នកនាងបានបន្តទៀតថា “មនុស្សដូចខ្ញុំមិនដែលយកលុយជាធំទេ! ហើយក៏មិនអត់ប្រយោជន៍ដែរ ព្រោះមនុស្សដូចខ្ញុំមិនមានច្រើនទេនៅក្នុងសង្គមតែមនុស្សដូចអ្នកឯងមានច្រើនណាស់! ខ្ញុំមិនមែនជាមនុស្សដែលគួរឲ្យរំខានទេតែធាតុពិតគឺជាសង្គមដែលអ្នកឯងកំពុងតែរស់នៅជាអ្វីដែលរំខានខ្ញុំនិងអ្នកជាច្រើនទៀតវិញទេ! សង្គមដែលពោរពេញទៅដោយរឿងមិនពិត! រឿងកុហក!បោកប្រាស់! យកមុខយកមាត់! អ្នកមានជាន់អ្នកក្រ! អ្នកត្រូវទៅជាខុស! ពោរពេញទៅដោយមនុស្សដែលពូកែសម្ដែង! មុខជាព្រះធាតុពិតជាយក្ស! រស់ដោយការបូមឈាមប្រកួតប្រជែងជាមួយនឹងអ្នកដទៃ! ស្អីក៏មានដែរនៅក្នុងសង្គមរបស់អ្នក! ដូច្នេះខ្ញុំមានសិទ្ធិនៃក្នុងការបញ្ចេញមតិចែករំលែករបស់ខ្ញុំទៅកាន់សង្គម ដែលជាមាតុភូមិឫសគល់របស់ខ្ញុំ!។

ខ្ញុំនិយាយតែការពិតដែលមានមែននៅក្នុងសង្គម ខ្ញុំមិនត្រូវការអែបអប ចង់បានភាពល្បីល្បាញឬក៏បុនសាក់អីទេ ព្រោះវាគ្មានប្រយោជន៍អីសម្រាប់ការរស់នៅក្នុងជីវិតឯកជនប្រចាំថ្ងៃរបស់ខ្ញុំ គួរតែចំណាយពេលបើកភ្នែកបើកក្រឡតមើលផង រាល់បញ្ហាដែលខ្ញុំលើកឡើងមិនមែនមានមាត់ចេះតែនិយាយទេវើយ ខ្ញុំនិយាយដើម្បីបំផុសបំផុលបញ្ហានីមួយៗ ដើម្បីឲ្យគេដឹងឮនឹងយកទៅគិតដើម្បីឲ្យមានការកែប្រែឲ្យប្រសើរ!។

កុំអាងខ្លួនឯងមានលុយចេះតែចង់ទិញក្បាលគេ! តែបើចង់ចំណាយលុយឱ្យថ្លៃទឹកតែអែដមីនផេកខ្ញុំមក កុំឲ្យខ្ញុំសរសេរផុសនេះហើយ គាត់យកទៅផុសភ្ជាប់ជាមួយនឹងរូបមុខចែឯងពិនជញ្ជាំងវិហារឲ្យគេដឹងនាំតែខ្មាស់គេអត់ប្រយោជន៍។

លុយអើយលុយសូម្បីតែក្បាលអញម្នាក់ក៏ឯងមិនចង់លើកលេងដែរ! អត់ស្គាល់មីកាដូចអត់ស្គាល់ខារ៉ាអូខេផ្សារតាប៉ាងអញ្ចឹង! កុំចេះតែចង់ទិញក្បាលក្មេងដែលធ្លាប់ស្ទាវ ប្ដីហាមមិនបានផងទម្រាំអ្នកអត់ស្គាល់ទៀតចប់! មិនមែនអត់ស្គាល់ទេគ្រាន់តែគាត់មិនសូវល្បីដូចយើង… … …ៗៗៗ”។

Related posts

Leave a Comment