ការពិត អ្នកនិពន្ធបទ «ស្រឡាញ់» ក្នុងថ្ងៃអាពាហ៏ពិពាហ៏អ្នកនាងឱក សុគន្ធកញ្ញា តាមពិតជាហ្វេនតាំងពី (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនប្រហែលជាស្គាល់ឈ្មោះអ្នកនិពន្ធវ័យក្មេង ស៊ិន ធារី នៅពីក្រោមចំណងជើងបទចម្រៀងល្បីៗរបស់ផលិតកម្មរស្មីហង្សមាសជាច្រើនរួចមកហើយ ដោយកន្លងមកកញ្ញាបាននាំអារម្មណ៍ទស្សនិកជនឱ្យលន្លង់លន្លោចទៅតាមអត្ថន័យចាត់ដោត បង្កប់ទៅដោយភាសាមនោសញ្ចេតនាស្នេហាប្រុស-ស្រី ទាំងឈឺចាប់ខ្លោចផ្សារ រ៉ូមែនទិក ផ្អែមល្ហែម និង មានគ្រប់រសជាតិ ។

យ៉ាងណាមិញ បទ «ស្រឡាញ់» ដែលបកស្រាយដោយកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញ ច្រៀងរៀបរាប់ជាចំណងដៃជូនស្វាមីជាទីស្រឡាញ់ក្នុងថ្ងៃមង្គលការ គឺជាការនិពន្ធកាត់តែងទំនុកច្រៀងយ៉ាងយកចិត្តទុកដាក់ពីអ្នកនិពន្ធស្រីវ័យក្មេងកញ្ញា ស៊ិន ធារី ។ បទចម្រៀងពោរពេញដោយមនោសញ្ចេតនាបង្ហាញពីអត្ថន័យស្នេហាស៊ីជម្រៅប្រកបដោយភាពផ្អែមល្ហែមរវាងមនុស្សពីរនាក់ព្រមកាន់ដៃគ្នាប្រើជីវិតគូនេះ ត្រូវបានទស្សនិកជន ពិសេសយុវវ័យ ពេញចិត្តយ៉ាងខ្លាំង ។

ជាក់ស្តែង ឱកាសបានតាក់តែងបទ «ស្រឡាញ់» ឱ្យកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ថែមទាំងនៅក្នុងថ្ងៃពិសេសក្នុងជីវិតរបស់អ្នកនាងទៀត កញ្ញា ស៊ិន ធារី ក៏បានទម្លាយពីអារម្មណ៍រំភើបយ៉ាងខ្លាំង ព្រោះក្ដីស្រមៃរបស់កញ្ញា បានសរសេរបទចម្រៀងតែមួយបទសម្រាប់ idol ក៏អស់ចិត្ត ប៉ុន្ដែអ្វីៗលើសពីការរំពឹងទុក មិនត្រឹមតែជាបទចម្រៀងធម្មតាទេ តែជាបទចម្រៀងដ៏មានអត្ថន័យបំផុតសម្រាប់ថ្ងៃពិសេសកំពូលតារាចម្រៀងស្រីខាងលើ ៕

Related posts

Leave a Comment