ប្រពៃណាស់! ទោះបីអ្នកនាង អេនជី បាត់មុខពីសិល្បៈ តែនាងមិនភ្លេចធ្វើរឿងមួយនេះ ដល់លោកតាដែលកំពុងតែជួបទុក្ខលំបាក…(មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តបានជ្រាបច្បាស់ហើយថា អតិតតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អ្នកនាងអេនជី បានសាងភាពផ្អែមល្ហែម និងមានក្តីសុខយ៉ាងខ្លាំងជាមួយនឹងស្វាមីជាទីស្រលាញ់ ក្រោមការមើលថែ និងខិតខំប្រឹងប្រែតស៊ូរកស៊ីជាមួយគ្នា សឹងតែគ្មានពេលសម្រាក។ ទោះបីជាមានភាពមមាញឹកបែបណាក្តី ក៏ប៉ុន្តែនាង និងស្វាមីតែងតែមានពេលវេលាផ្អែមល្ហែមជាមួយគ្នាយ៉ាងគួរឲ្យសរសើរជានិច្ច ខណៈដែលខ្លួនកំពុងតែពរពោះកូនក្នុងផ្ទៃ ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាចម្រៀងរូបនេះ បានចុះជួយដល់លោកតាធាក់ស៊ីក្លេម្នាក់មើលទៅគួរឲ្យអាណិតមែនទែន នេះជាសាររៀបរាប់របស់ អេន ជី “មិនមានបំណងអ្វីក្រៅពីចង់ជួយលោកតាទេ គ្រាន់តែជិះកាត់ឃើញលោកតាចាស់ ក៏ឈប់ចុះសួរលោកតាខ្លះៗនិងផ្តល់ជាថវិការបន្តិចបន្តួចសម្រាប់លោកតាចៃដន្យជួបលោកតាចំថ្ងៃដែលលោកតាឈឺគ្រុនទៀត អាណិតណាស់…

លោកតាគាត់តែងតែនៅម្ដុំវិមានឯករាជ្យបើបងប្អូនឃើញជួយលោកតាម្នាក់បន្តិចម្នាក់បន្តិចផង នេះជាទឹកចិត្តពួកយើងទាំងអស់គ្នាតិចក្តីច្រើនក្តីជាចំណែកដែលធ្វើចេញពីបេះដូងជាសេចក្តីសុខមួយផ្នែករបស់ខ្ញុំសម្រាប់ការធ្វើការរងារមនុស្សធម៌បែបនេះ”៕

សូមទស្សនាវីដេអូខាងក្រោម៖

Related posts

Leave a Comment