អ្នកនាង សុឹម សូលិកា គឺជា ពិធីការិនី និងជាតារាសម្តែងស្រី ដ៏ល្បីឈ្មោះម្នាក់ ដែលទស្សនិកជនជាច្រើន មិនដែលមើលរំលង ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ មកដល់សព្វថ្ងៃនេះ។
ងាកមកមើលជីវិតក្នុងគ្រួសាររបស់ សូលិកា វិញម្តង ក៏មិនធម្មតាឡើយ ដោយតែងតែបង្ហាញក្តីរីករាយ កក់ក្តៅ ឲ្យគ្នាទៅវិញទៅមក មើលទៅពិតជាពោរពេញដោយសុភមង្គលខ្លាំងណាស់។
ហើយថ្មីៗនេះទៀត ចំថ្ងៃឈប់សម្រាក សងថ្ងៃចូលឆ្នាំខ្មែរ គេប្រទះឃើញ តារាសម្តែងសម្បុរស្រអែមរូបនេះ និងក្រុមគ្រួសារ បាននាំគ្នាទៅលំហែកាយ ជាលក្ខណៈគ្រួសារយ៉ាងសាមញ្ញ មើលទៅពិតជាប្លែកគួរឲ្យចាប់អារម្មណ៍ជាខ្លាំង មានដូចជាដុតមាន់ ញុំាបាយ ខ្ចប់ស្លឹកចេក ក្បែរមាត់ទឹក នៅ ព្រៃជ័យភូមិ ក្នុងទឹកដី ខេត្តសៀមរាប អមដោយទេសភាព ស្រស់ស្អាតណាស់។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅ នៃដំណើរកម្សាន្តនេះទាំងអស់គ្នា ៖