អាសូរខ្លាំងណាស់! ប្រទេសជប៉ុន រងព្យុះកំបុតត្បូង ហាជីបីស វាមានល្បឿន 155Km ក្នុង១ម៉ោង ធ្វើអោយចំនួនអ្នកបាត់បង់ជីវិតរហូតដល់ទៅ

ភ្នំពេញ ៖ មហាជនជាច្រើនបានដឹងហើយថាកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ ប្រទេសជប៉ុនបានទទួលរងគ្រោះនូវខ្យល់ព្យុះដ៏កំណាចមួយ Hagibis ដែលបង្កឲ្យផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងបានបាក់ស្រុតរងការខូចខាត និងមានទឹកជន់លិចជាខ្លាំង ដែលតម្រូវឲ្យប្រជាពលរដ្ឋជាច្រើនលាននាក់បានជំលៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់ ដេីម្បីរកទីទួលសុវត្ថិភាព។ជាក់ស្តែង ព្យុះទីហ្វុង Hagibis គឺជាព្យុះដ៏កំណាចមួយ

ដែលបានវាយប្រហារប្រទេសជប៉ុនរាប់សិបឆ្នាំមកហេីយ ដែលបានបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដី រីឯមធ្យោបាយធ្វើដំណើរនានា រួមទាំងជើងហោះហើរ នៅក្នុងស្រុកជាច្រើនត្រូវបានលុបចោល ឬផ្អាកជាបណ្ដោះ អាសន្នផងដែរ។យ៉ាងណាមិញ បេីយោងតាមរយៈគណនីហ្វេសប៊ុកផេកឈ្មោះ Phnom Penh Mirror ដែលបានដកស្រង់ចេញពីសារព័ត៌មាន Japan Time បានមានការបញ្ជាក់ប្រាប់ឲ្យដឹងថា៖ «Typhoon Hagibis ខ្មែរយើងហៅថា ព្យុះកំបុតត្បូង ហាជីបីស ដែលបក់បោកទៅប្រទេសជប៉ុន កាលពីប៉ុន្មានថ្ងៃមុននេះ វាមានល្បឿន 155Km/h ក្នុងមួយម៉ោង

ស្មើនិង 96 mph ល្បឿនខ្យល់ 42.9 miles ក្នុងមួយវិនាទី។ វាបានសម្លាប់មនុស្សចំនួន 77នាក់ បាត់ខ្លួនចំនួនជាង 10នាក់ វាយប្រហារលើផ្ទៃដី 2មុឺន 3ពាន់ហិចតា ដោយបានបំផ្លាញលំនៅដ្ឋានអស់រាប់ពាន់ខ្នង មានទំហំខូចខាតជាង 9ពាន់លានដុល្លារអាមេរិក»។ដោយឡែក ប្រជាជនកម្ពុជាទូទាំងប្រទេស ក៏បានចូលរួមបន់ស្រន់ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់ប្រជាជនជប៉ុន ដែលបានរងគ្រោះ ស្លាប់បាត់បង់ជីវិត និងទទួលរងនូវការខូចខាតផ្ទះសម្បែង បែកបាក់សាច់ញាតិ ក្រោយរងនូវការវាយប្រហារពីព្យុះ Hagibis ដ៏កំណាចមួយនេះ។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment