តារាចម្រៀងអ្នកនាងសុគន្ធ និសា សម្រេចផ្អាកធ្វើរឿងមួយនេះ ក្រោយប្រកាសយកកូនដំបូងនៅឆ្នាំក្រោយធ្វើអោយអ្នកគាំទ្រលាន់មាត់ថា

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង ក្រោយពីប្រកាសថាមានគម្រោងនឹងយកកូនទីមួយនៅក្នុងឆ្នាំក្រោយនេះមិនប៉ុន្មានផង ពេលនេះក៏លេចឮថាតារាចម្រៀងមុខស្រទន់ សុគន្ធ និសា បានសម្រេចផ្អាកធ្វើរឿងមួយចំនួននៅក្នុងផលិតកម្ម ។ជាក់ស្តែង ក្រៅពីតារាចម្រៀងដែលមានប្រជាប្រិយភាពនៅក្នុងផលិតកម្មហង្សមាស សុគន្ធ និសា ក៏បានហក់ចូលក្នុងការសម្តែងរឿងជាបន្តបន្ទាប់ នៅក្នុងផលិតកម្មហង្សមាសដែលរហូតមកដល់ពេលនេះនាងថតបានជាច្រើនរឿងដែលសុទ្ធសឹងក្នុងតំណែងជាតួឯក ហើយថ្មីៗនេះតារាចម្រៀងម្នាក់នេះក៏ទើបបញ្ចប់ការថតរឿង «ចំណតថ្មីនៃសុភមង្គល»

ដោយនាងសម្តែងជាតួស្រីជាមួយលោក ឆន សុវណ្ណរាជ ។ក្នុងនោះដែរ អ្វីដែលកត់សម្គាល់ក្រោយពីបញ្ជាក់ថា មានបំណងយកកូននៅឆ្នាំក្រោយភ្លាម ក៏មានការបង្ហើបពីសំណាក់អ្នករួមការងារនៅក្នុងផលិតកម្មហង្សមាសម្នាក់ថាចាប់ពីពេលនេះ សុគន្ធ និសា បានផ្អាកការទទួលថតរឿងហើយ ព្រោះមិនចង់ឱ្យមានការហត់នឿយច្រើន

តែសម្រាប់ការច្រៀង និង ថត MV នោះនាងទទួលថតជាធម្មតា ។យ៉ាងណាមិញ គេចាំបានថាកាលរៀបការដំបូងៗ សុគន្ធ និសា បានប្រាប់ថា នឹងយកកូននៅពេលបានទទួលទិដ្ឋាការចេញទៅសហរដ្ឋអាមេរិក តែពេលនេះនាងបែរជាមានបំណងយកកូននៅឆ្នាំក្រោយ ស្របពេលនាងមានវ័យកាន់តែច្រើន ដែលក្នុងនោះក៏មានជូនពរពីសំណាក់អ្នកគាំទ្រ និង រំពឹងថាមិនយូរទេតារាចម្រៀងរូបនេះនឹងមានកូនប្រលែងលេងមិនចាញ់មិត្តរួមអាជីព ឱក សុគន្ធកញ្ញា ឡើយ។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment