រំភើប​ជំនួស​! ល្ងាច​នេះ លោក​បង​ដេវីត សូត្រមន្ត​លាចាក​សិក្ខាបទ ញោម​ម៉ែ ពោល​ពាក្យ​យ៉ាង​ចាក់​ដោត​ថា​…

នៅ​ល្ងាច​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០​នេះ លោក​បង​ដេវីត បាន​ប្រារព្ធ​ពិធីសូត្រមន្ត​លាចាក​សិក្ខាបទ ហើយ​ញោម​ម្ដាយ​របស់លោក​បង​ក៏បាន​ចូលរួម ព្រមទាំង​ពោល​ពាក្យ​យ៉ាង​ចាក់​ដោត​ផងដែរ។

បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​លោក​បង​ដេវីត, ញោម​ម្ដាយ បាន​សរសេរ​សារ​បែបនេះ​ថា «​ម្ម​វិធី​សូត្រមន្ត​លោក​កូន​លាចាក​សិក្ខាបទ​ពេល​ល្ងាច​ថ្ងៃ​21,​ខែ​8,2020,​វត្ត​ល្អាង​កង្កែប​,​ស្រុក​បាណន់ ខេត្តបាត់ដំបង​​ទឹក​ចិ​ត្ដ​ល្អ​,​ការគិត​ល្អ​,​សេចក្តី​ល្អ​និង​នាំអោយ​យើង​បាន​សុខ​,​ជីវិត​មនុស្ស​យើង​ពិតជា​ផុយស្រួយ​ណាស់​,​ខ្ញុំ​បាន​ជួប​ផ្ទាល់​,​សូម​ធ្វើ​ល្អ​និង​គ្នា​ស្រលាញ់គ្នា​,​រាប់អាន​គ្នា​ដោយ​ល្អៗ​,​ព្រោះ​យើង​មិនមាន​អ្វី​អាង​អោយ​រូប​កាយ​នៅ​ស្ថិត​ថេរ​បានជា​រហូត​លើ​យ​សូម្បី​ព្រះ​សា​ម្ពុ​ទ្ធ​បរមគ្រូ​នៃ​យើង​ខ្ញុំ​ជូន​បុណ្យ​ដល់​លោកឪពុក​អ្នក​ម្តាយ​បងប្អូន​កូនក្មួយ​និង​ញ្ញា​ត្តិ​មិត្ត​ជាទី​ស្រឡាញ់​រាប់​ទាំងអស់​សូមអោយ​សុខ​សប្បាយ​សំណាងល្អ​គ្រប់ៗ​គ្នា​»​។​

​ដោយឡែក​គណនីហ្វេសប៊ុកមួយឈ្មោះ«រស់ កុសល» ដែល​តែងតែ​បង្ហោះ​វីដេអូ​សកម្មភាព​លោក​បង​ដេវីត និមន្តបិណ្ឌបាទ​នាពេល​កន្លងមក ជាដើម​នោះ បាន​បង្ហោះ​រូបភាព​ជាមួយ​លោកបងដេវីត អម​ដោយសារ​យ៉ាងខ្លី​ថា «​សូម​ជូន​មគ្គផល​អោយបាន​គ្រប់ៗ​គ្នា​»​។​

គួរ​បញ្ជាក់​ថា តារា​ចម្រៀង​ងួន ចាន់​ដេវីត ហៅ​G-Devith ​​​ បានសម្រេច​ចិត្ត​កោរសក់​សាង​ផ្នួស នៅ​វត្តល្អាងកង្កែប ខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០ ​ហើយ​នឹង​ត្រូវ​លាកចាក​សិក្ខាបទ ​នៅ​ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ស្អែកនេះតែម្ដង។

ជាមួយគ្នានេះ ​កញ្ញាទេព បូព្រឹក្ស និង​ក្រុមការងារ ​នៅ​ថ្ងៃទី២១ ខែសីហា​នេះ ​បាន​ធ្វើ​ដំណើរ​ឆ្ពោះទៅកាន់ទី​នោះ​រួច​ហើយ ​ដើម្បី​ត្រៀម​យក​លោក​បង​ដេវីត ​មក​កាន់​ រាជធានីភ្នំពេញ​វិញ ​ក្រោយ​ពី​លាចាក​សិក្ខាបទ ​រួចរាល់​ហើយនោះ៕

Related posts

Leave a Comment