លឿនពេកហើយ ! មិនដល់មួយអាទិត្យផង អ្នកគ្រូ ត្រូវបាត់បង់កូនសិស្សល្អដល់ទៅពីរនាក់ ហើយពេលនេះអ្នកគ្រូលែងបានលឺសំលេង កូនសិស្សហៅ អ្នកគ្រូទៀតហើយ

ជីវិតរបស់មនុស្សយើងម្នាក់ៗ មិនអាចកំណត់បានទេថា យើងអាចនឹងលាចាកលោកនៅពេលណា បាត់បង់នៅពេលណានោះទេ។ ដោយឡែកនៅលើបណ្តាញសង្គមហ្វេសប៊ុកមួយ បានបង្ហោះពីក្តីក្រៀមក្រំ ខណៈពេលកូនសិស្សគាត់ដល់ទៅរូប មិនដល់មួយអាទិត្យផង អ្នកគ្រូ ត្រូវបាត់បង់កូនសិស្សដល់ទៅពីរនាក់ ព្រោះតែគ្រោះថ្នាក់ចរាចរណ៍។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Rachny Mech បានបង្ហោះសារលើបណ្តាញសង្គម ទាំងក្តីឈឺចាប់ ឥតឧបមា មិនដឹងថាពេលនេះ ក្រុមគ្រួសារ សាច់ញាតិ របស់ប្អូនគាត់ឈឺចិត្ត ប៉ុណ្ណានោះទេ ព្រោះតែប្អូននៅក្មេងពេក។ នៅក្នុងគណនីហ្វេសប៊ុកបានរៀបរាប់ថា “គាត់ទាំងពីរ សុទ្ធតែកូនសិស្សរបស់ខ្ញុំ មិនដល់មួយអាទិត្យផង បាត់បង់សិស្សរហូតដល់ទៅ2(គ្រោះថ្នាក់) អាណិតណាស់ ស្រណោះណាស់ ធ្លាប់តែហៅ អ្នកគ្រូ ជីវិតអើយជីវិត ខ្លីណាស់។ សូមអោយកូនទាំងពីរទៅភពថ្មី មានក្ដីសុខ កើតជាតិក្រោយសូមអោយអាយុវែង។ អាណិតខ្លោចចិត្ត”។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើនសម្តែងការសោកស្តាយ និងក្រៀមក្រំបំផុត សម្រាប់ក្រុមគ្រួសារ សាច់ញាតិរបស់ជនរងគ្រោះ៕

Related posts

Leave a Comment