សមសួនអីម្ល៉េះទេ! ខេមរៈ សិរីមន្ត នាំគ្រួសារទៅដង្ហែកឋិន ស្លៀកក្បិនបែបប្រពៃណីខ្មែរគ្រប់ៗគ្នា!

មហាជនជាច្រើន ពិតជាបានស្គាល់ច្បាស់ ជាក់ជាមិនខាន តារាចម្រៀង ដ៏ល្បីមួយរូប ប្រចាំផលិតកម្ម រស្មីហង្សមាស នោះ គឺលោក ខេមរៈ សិរីមន្ត ។ ក្រៅពីវិស័យចម្រៀង តារារូបនេះក៏មានមុខជំនួញផ្ទាល់ខ្លួន មួយចំនួនទៀតផងដែរ ដែលកំពុងតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់មហាជនទូទៅ។ មួយវិញ លោកក៏តែងតែ ឆ្លៀតពេលវេលាដ៏មានតម្លៃរបស់ លោក មានកម្មវិធី ជាញឹកញាប់ជាមួយក្រុមគ្រួសារ ផងដែរ ប្រកបដោយភាពស្និតស្នាល ពោរពេញដោយសុភមង្គល។

ជាក់ស្តែង នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៩ នេះ គេបានឃើញលោក និងក្រុមគ្រួសារបានទៅចូលរួមក្នុងពិធីអង្គកឋិនទានមួយ ដែលបានប្រារព្ធធ្វើឡើង នៅខេត្តតាកែវ ដែលជាស្រុកកំណើតខាងម្តាយក្មេករបស់លោក។ ក្នុងនោះ លោក ខេមរៈ សិរីមន្ត ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់ប្រាប់បន្ថែមផងដែរថា៖

“ថ្ងៃទី២០ ខែ១០ ២០១៩ លោក ខេមរៈសិរីមន្ត បានប្រារព្ធពិធីអង្គកឋិន នៅខេត្តតាកែវ ស្រុកខាងម្ដាយក្មេក និងក្រុមគ្រួសារទាំងអស់ មានទឹកចិត្តសប្បាយរីករាយ ព្រមទាំងស្នាមញញឹម ដោយវិសេសវិសាល ថៃ្ងនេះព្រមខ្ញុំបាទ និងក្រុមគ្រួសារ សូមជូនបុណ្យដល់បងប្អូនទាំងអស់គ្នាជួបតែសំណាងល្អ សុខភាពទាំងអស់គ្នា”៕

Related posts

Leave a Comment