តារាចម្រៀងអ្នកនាងសួស វី​ហ្សា បង្ហោះរូបភាពដំណើរកម្សាន្តជាច្រើនសន្លឹកប្លែកៗ និងសួរទៅកាន់អ្នកគាំទ្រថា

ភ្នំពេញ ៖ ប្រិយមិត្តអ្នកគាំទ្រជាច្រើនបានទទួលជ្រាបដឹងហើយថា តារា​ចម្រៀង​សួស វី​ហ្សា ក្រោយ​រៀបការ​រួច ទទួលបាន​ចំណងដៃ កំពុង​ពពោះ​កូន​មួយ​ជា​ដំណក់​ឈាម​រួមគ្នា​ជាមួយ​លោក​ថម​មី​នោះ ឃើញ​ថា រូបនាង​កាន់តែ​មាន​សុភមង្គល លើស​​​កាលពី​នៅ​ជា​សង្សារ​នឹង​គ្នា​ទៅទៀត ដោយហេតុថា លោក​ថ​មមី ពូកែ​ថ្នាក់ថ្នម​នាង​ខ្លាំង​ណាស់។ជាក់ស្តែង ជារឿយៗ​ប្ដី​ប្រពន្ធ ជា​អ្នកសិល្បៈ​ដូចគ្នានេះ តែងតែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា

រហូត​ឲ្យ​គូស្នេហ៍​មួយចំនួន ដែល​ខ្វះ​ភាព​ផ្អែម​ផ្អែម​សរសើរ​ពួកគេ​ទៀតផង​។ ជាពិសេស​លោក​ថ​មមី យល់ចិត្ត​ប្រពន្ធ ដឹង​ទុក្ខធុរៈ ជា​ប្ដី​ល្អ ចេះ​ធ្វើ​ម្ហូប ធ្វើ​សរសៃ ច្របាច់​ដៃ​ច្របាច់​ជើង​ឲ្យ​នាង​ជាដើម មើលទៅ​គួរ​ឲ្យ​ច្រណែន​នូវ​សេចក្ដីសុខ​មួយ​នេះ​ណាស់​។​ក្នុងនោះដែរ នៅថ្ងៃនេះ ក្នុង​ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ​នោះ ពួកគេ​បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក មើលទៅ​ពិតជា​មាន​សុភមង្គល​ខ្លាំងណាស់

អមដោយ​ការសរសេរ​សួរ​អ្នកគាំទ្រ​ដូច្នេះ​ថា «​ថ្ងៃនេះ​មក​កំសាន្ត​នៅ jet’s garden park 7NG ជាមួយ​គ្រួសារ​ បងប្អូន​មើល​រូបថត​នេះ មាន​ឃើញ​អី​ប្លែក​អត់​?»​។​​ឲភ្លាមៗ​នោះ អ្នកគាំទ្រ បាននាំគ្នា​ឆ្លើយ​ភ្លែត​ថា «​ឃើញ​ប្លែក​ត្រង់​ប្ដី​បង​visa​អង្គុយ​មើល​លិ ង្គ​សេះ​»​។ « គ្រួសារ​មាន​សុភមង្គល​»​។ « ឃើញ​ប្លែក​ក្បាលពោះ​»​។ «​ឃើញ​បង​តែ​អត់​ហ៊ាន​និយាយ​បង​»​។ «​ហើយ​ពូ​នឹង​អង្គុយ​មើល​អី​»៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment