ល្អខ្លាំងណាស់! ឃើញជនបរទេសម្នាក់ ជួបការលំបាកតាមផ្លូវ មានអីបងប្អូនខ្មែរបានធ្វើរឿងមួយដាក់ជនបរទេសនោះ ធ្វើឲ្យគាត់រំភើបរហូតដល់…(មានវិដេអូ)

ថ្មីៗនេះនៅលើបណ្តាញសង្គមឃើញថាមានការចែករំលែកជាច្រើននូវរូបភាពដ៏សែនរំភើបចិត្តដែលបានកើតឡើងដោយសារតែសេចក្តីចែករំលែក និងការជួយគ្នានៅក្នុងគ្រាលំបាក ។

យ៉ាងណាមិញរូបភាពទាំងអស់នោះស្តែងចេញឲ្យឃើញពីសកម្មភាពរបស់បងបស្រីម្នាក់ដែលបានធ្វើដំណើរតាមផ្លូវហើយបានជួបជនបរទេសម្នាក់ដែលអស់សាំងម៉ូតូនៅពាក់កណ្តាលផ្លូវ ភ្លាមនោះគ្រាន់តែឃើញដូច្នេះបងស្រីក៏ ស្វះស្វែង ជួយទៅដល់ជនបរទេសម្នាក់នោះតាមរយៈការបង្ហូរសាំងឡានរបស់ខ្លួនយកទៅចាក់ម៉ូតូរបស់ជនបរទេសដើម្បីឲ្យគាត់បានបន្តដំណើរទៅមុខទៀត ។

ដោយឡែកនេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Vannak Lov បានធ្វើការបង្ហោះសារឲ្យដឹងនៅលើគណនីហ្វេសប៊ុករបស់ខ្លួនផងដែរថា​៖ 20-08-20-ជនបរទេសគាត់ជិះម៉ូតូអស់សាំងតាមផ្លូវដាច់ស្រយាល អរគុណបងប្រុសបងស្រីនិងបងបើកឡានដឹកស៊ីម៉ង់បានជួយជ្រោមជ្រែងរកវិធីបង្ហូសាំងយកទៅចាក់ម៉ូតូ(អរគុណបងប្រុសអក្នស្រុកមណ្ឌុលគីរីចេះជួយ) ៕ តោះដើម្បីចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

Related posts

Leave a Comment