Connect with us

Uncategorized

ទម្លាក់ក្បាលមៃក្រូចោល សាន ផានិត ងាកមកសំងំកើបលុយពីរបរសាមញ្ញៗមួយនេះវិញ

Published

on

បើទោះជាមិនសូវបានបង្ហាញវត្តមានញឹកញាប់នៅលើវិថីសិល្បៈក៏ពិតមែន ប៉ុន្តែម្ចាស់បទចម្រៀង «ជាប់រវល់» លោក សាន ផានិត ក៏ហាក់នៅតែទទួលបានប្រជាប្រិយភាពពីអ្នកគាំទ្រ ដោយតែងតែចង់ដឹង និង តាមដានពីជីវិតឯកជនរបស់លោកជារឿយៗនៅលើបណ្តាញសង្គមហ្វេសប៊ុក ។

កន្លងមក តារាចម្រៀងខាងលើនេះ ក៏ធ្លាប់បានយកបទល្បីៗរបស់លោកកាលពីប្រមាណ ២០ ឆ្នាំមុន មកបកស្រាយឡើងវិញដែរ ហើយលោក សាន ផានិត ក៏ធ្លាប់បានចូលរួមសម្តែង MV ឱ្យផលិតកម្មមួយចំនួន និង ថតរឿងមួយចំនួនទៀតផង ។

ជាក់ស្តែងថ្មីៗនេះ ក្រោយពីរយាលលើវិស័យចម្រៀងមួយរយៈ លោក​ សាន ផានិត បានចាប់យកនូវអាជីពថ្មីមួយទៀតយ៉ាងសាមញ្ញ ដោយលោកបានបើករបរលក់ស្បែកជើង និង មួកជជុះក្បាលគីបនាំចូលពីបរទេស ។ បើទោះជារបរថ្មីនេះទើបតែដំណើរការក៏ពិតមែន តែតារាចម្រៀងប្រុសខាងលើនេះ ហាក់កាក់កបប្រមូលចំណូលបានគួរសម ព្រោះមានការគាំទ្រពីសំណាក់អតិថិជនច្រើន ។

ជាមួយគ្នានេះដែរ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានលើកសរសើរពីតារាចម្រៀង សាន ផានិត ក្រោយពីបើករបរថ្មីនេះថា លោកហាក់បន្ទាបខ្លួន ព្រោះបើក្រឡេកទៅមើលមិត្តក្នុងរង្វង់សិល្បៈមួយចំនួន បានបើកហាងទំនើបៗ នាំចូលសម្ភារថ្មីៗ តែលោកបែរជាទៅជ្រើសរើសយកផលិតផលជជុះក្បាលគីបមកលក់ទៅវិញ ។

លើសពីនោះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក៏បានបន្ថែមទៀតថា បើទោះជាលោកបើកហាងលក់ផលិតផលជជុះក្បាលគីបក៏ពិតមែន ប៉ុន្តែផលិតផលទាំងនោះពិតជាមានគុណភាព និង តម្លៃសមរម្យណាស់ ៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

Uncategorized

ប្ដីប្រពន្ធ កុល ដាវី ប្រសប់ដាក់ឈ្មោះឱ្យកូនស្រីណាស់ ជាឈ្មោះបែបខ្មែរយ៉ាងពីរោះ

Published

on

By

ហ្វេសប៊ុក៖ តារាសម្តែងអ្នកនាង កុល ដាវី និងស្វាមីបណ្តូលចិត្តគឺលោក សុខ រក្សា បានទទួលចំណងដៃជីវិតយ៉ាងមាន័យតម្លៃរបស់ពួកគេ គឺជាកូនស្រីដ៏ស្រស់ស្អាតម្នាក់ ដែលបានសម្រាលកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២២ នាម្សិលមិញនេះ ហើយក៏មានការអបអរសាទរយ៉ាងច្រើន ពីសំណាក់សាច់ញាតិ មិត្តភក្តិក្នុងក្រៅរង្វង់សិល្បៈជាច្រើន ។

តាមការបញ្ជាក់ពីខាងមន្ទីរពេទ្យដែលតារាសម្តែង កុល ដាវី បានសម្រាកសម្រាលកូននេះបានឲ្យដឹងដែរថា កុល ដាវី សម្រាលកូនដោយធម្មជាតិ ហើយទាំងម្តាយ និងកូនមានសុខភាពល្អខ្លាំងណាស់ ។

នៅក្នុងឱកាសទទួលបានទាយទដំបូងភ្លាមៗនេះ កុល ដាវី និងលោក សុខ រក្សា ក៏បានផ្តិតយករូបភាពគ្រួសារលើកដំបូរបស់ពួកគេ ដែលមើលទៅពិតជាពោរពេញដោយក្តីសុខយ៉ាងខ្លាំង ។

មួយវិញទៀត រឿងដែលមហាជនបានចាប់អារម្មណ៍ជាខ្លាំងនោះ គឺប្តីប្រពន្ធអ្នកសិល្បៈមួយគូនេះ បានដាក់ឈ្មោះឲ្យកូនស្រីដំបូងរបស់ពួកគេយ៉ាងពីរោះ ថែមទាំងឈ្មោះបែបខ្មែរយើងទៀតដោយហៅនាងតូចថា រក្សា វីនីតា ។

ក្រឡេកទៅមើល មិត្តភក្តិក្នុងចង្កោមសិល្បៈ ក៏ដូចជាមហាជនអ្នកគាំទ្របានសរសើរពីប្តីប្រពន្ធអ្នកសិល្បៈមួយគូនេះតៗគ្នាព្រាត ព្រោះពួកគេពូកែប៉ិនប្រសប់រកឈ្មោះដាក់ឲ្យកូនស្រី ដែលជាឈ្មោះបែបខ្មែរយើងមិនដាក់ឈ្មោះបែបបរទេសឲ្យកូន ។

ខណៈក្លាយខ្លួនជាអ្នកម៉ាក់គេថ្មីថ្មោ កុល ដាវី ក៏បានបង្ហាញអារម្មណ៍រំភើបរកអ្វីប្រៀបផ្ទឹមមិនបាន ពេលបានឭសំឡេងកូនយំថា៖ “ប៉ាម៉ាក់ពិតជារំភើបណាស់រកអ្វីប្រៀបផ្ទឹមពុំបានទេពេលដែលបានឮសំឡេងកូនយំ លើកដំបូង” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

Uncategorized

ស្មានមិនដល់តាំងពីមានប្ដីមក វីរៈ និច ត្រូវរងសម្ពាធពីមាត់គេឯង ធ្វើឱ្យប៉ះពាល់ផ្លូវចិត្តខ្លាំង

Published

on

By

ហ្វសប៊ុក៖ ដូចប្រិយមិត្តបានដឹងហើយថា ជីវិតអាពាហ៍ពិពាហ៍របស់តារាចម្រៀងស្រីវ័យក្មេង វីរៈ និច កាន់តែស្រលាញ់ល្អូកល្អិននឹងគ្នាកាន់តែខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ដោយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងស្រីរូបនេះ និងស្វាមីតែឃើញបង្ហោះរូបភាពកៀកកើយគ្នាយ៉ាងផ្អែមល្ហែម បង្អួតភ្នែកមហាជនមិនសូវលស់ថ្ងៃនោះទេ ។

ទន្ទឹមនឹងក្តីសុខក្នុងជីវិតគូនេះ វីរៈ និច ហាក់កំពុងរងសម្ពាធផ្លូវចិត្តជាខ្លាំង ក្រោយរូបនាងបានបង្ហើបថាពេលរៀបការមានប្តីរួច បែរជាត្រូវរងពាក្យគេសួរពីរូបសម្រស់ប្រែប្រួលមិនស្រស់ស្អាត មិនមានរាងតូចស្រឡូនដូចកាលពីនៅក្រមុំ ។

ដោយទ្រាំនឹងសំណួរបែបនេះ ធ្វើឲ្យប៉ះពាល់ផ្លូវចិត្តទាំងនោះមិន ស្រាប់តែនាថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២២ នាម្សិលមិញនេះ វីរៈ និច បានបង្ហោះសារប៉ុន្មានឃ្លាហាក់ចង់សំណូមពរបែបនេះថា៖

“តាំងពីមានប្តីមកនិចឡូវធាត់ម៉េស បែកសាច់ម៉េស ខ្មៅម៉េស អាក្រក់ម៉េស សម្រស់ធ្លាក់ជាងមុន សេដ ជួបគ្នា Say Hello ឬ សួរសុខទុកគ្នាវិញល្អជាង កុំនិយាយបែបបំបាក់ទឹកចិត្តគ្នាអី ព្រោះមនុស្សម្នាក់ៗមានចំណុចល្អ & ស្អាតរៀងៗខ្លួន” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

អត្ថបទថ្មីៗ