ជួយស៊ែរម្នាក់មួយផង! ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រកាសជ្រើសរើសបុគ្គលិកចំនួនពីរនាក់ ដែលមានជំនាញថែទាំ ងូតទឹក លាងសម្អាត ខ្លាដំបង ព្រោះថា…

លោកឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែល​ល្បីល្បាញ​ជា​វិនិយោគិន​ដ៏ធំម្នាក់​ បានប្រកាសស្វែងរកបុគ្គលិក ដែលមានជំនាញ ក្នុងការមើលថែ សត្វខ្លា ដំបង​ ឲ្យបានល្អ ព្រោះថា បុគ្គលិកដែលកំពុងតែមើលថែ សត្វខ្លារាល់ថ្ងៃនេះ គឺលោក មានសភាពស្គមស្គាំងខ្លាំ មិនសូវមានកំលាំង កំហែង ទើបតម្រូវឲ្យមានបុគ្គលិកបន្ថែមទៀត។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបង្ហោះសារកាលពីថ្ងៃម្សិលមិញថា “ដោយសារតែ​បុគ្គលិក​ថែទាំ​ខ្លាដំបង​នេះស្គមពេកមិនសូវមា​នសាច់​ ដូចច្នេះ​ហេីយ​ក្រុមហ៊ុន​មានតម្រូវការ​ជ្រេីសរេីស​បុគ្គលិក​ចំនួនពីរ​នាក់​ ដែល​មាន​ជំនាញ​ថែទាំ​ងូតទឹក​ លាង​សម្អាត​ខ្លាដំបង​ សម្រាប់​ប្រាក់​ខែ​និង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​អាច​ចរចា​គ្នា​បាន​ បេីមាន​ចំណាប់អារម្មណ៍​ទូរស័ព្ទ​មកលោក​យន់​ សេរី​+855 16 997 185″។

Related posts

Leave a Comment