ទឹកចិត្តអ្នកកំប្លែងដូចគ្នា! ទោះជារវល់យ៉ាងណាក៏ នាយកុយ ឆ្លៀតពេលទៅសួរសុខទក្ខអតីតតារាកំប្លែង តាការ៉េ ដែរខណះគាត់មានសភាពចាស់និងមានជំងឺ

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ មានការអាណិតអាសូរដល់ តារាកំប្លែងជើងចាស់ តាការ៉េ យ៉ាងខ្លាំង ស្របពេលដែលលោកបច្ចុប្បន្ន មានការលំបាកខ្លាំង ស្របពេលដែលបានឈប់ពីសិល្បៈអស់ពេលជាច្រើនឆ្នាំមកនេះ ដែលក្មេងៗជំនាន់ក្រោយជាច្រើន សឹងតែមិនស្គាល់។ខណៈពេលឈប់ពីសិល្បៈអស់ពេលជាច្រើនឆ្នាំមកនេះ ឃើញថាតារាជើងចាស់រូបនេះ ពិតជាពិបាកខ្លាំង ថែមទាំងមានជំងឺប្រចាំកាយ រីឯជីវភាពក៏ក្រីក្រទៀត

ទាំងនេះបើយោងតាមការបង្ហោះពីតារាកំប្លែង នាយកុយ ដែលបានឆ្លៀតពេលទំនេរ ទៅសួរសុខទុក្ខដល់លោក។ជាមួយគ្នានេះដែរ លោកក៏បានធ្វើការរៀបរាប់បន្ថែមថា៖ ទន្ទឹមនឹងដំណឹងមួយនេះ បានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាអ្នកលេងបណ្តាញសង្គមមួយចំនួន បានបង្ហាញអារម្មណ៍អាណិតអាសូរដល់លោកតាយ៉ាងខ្លាំង ដែលមានជីវភាព និងស្ថានភាពនាពេលបច្ចុប្បន្នលំបាក ស្របពេលដែលរូបរាងកាន់តែចាស់ឡើង៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment