ច្បាស់ការហើយ! ​ទីបំផុត ម្ចាស់បទ “អូនជាបេះដូងបង” សម្រេចចិត្តទៅកាន់ ផលិតកម្ម Galaxy Navatra ហើយ ធ្វើឲ្យអ្នកគាំទ្រ បង្ហាញអារម្មណ៍ថា… (មានវីដេអូ)

អ្នកគាំទ្រជាច្រើន ពិតជាមិនអាចភ្លេចឡើយ នូវបទជាច្រើនរបស់ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ហើយក្នុងចំណោមបទទំាងនោះ មានចម្រៀងមួយបទ ដែលនៅតែដក់អារម្មណ៍អ្នកស្តាប់មកទល់ពេលនេះ គឺមានចំណងជើងថា “អូនជាបេះដូងបង”។ បទនេះទោះស្តាប់ច្រើនដងក៏ដោយ ក៏មិនធុញទ្រាន់ឡើយ ព្រោះមិនត្រឹមតែពីរោះប៉ុណ្ណោះទេ ថែមទំាងបង្កប់អត្ថន័យ ផ្អែមល្ហែម ទៀតផង។

ស្រាប់តែនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២០ នេះ មហាជនពិតជាភ្ញាក់ផ្អើល សឹងតែមិននឹកស្មានដល់ ក្រោយឃើញ ហ្វេសប៊ុកផេក Galaxy Navatra បានប្រកាសជាផ្លូវការថា ៖ “ផលិតកម្ម Galaxy Navatra សូមស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះវត្តមានកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចូលមករួមរស់ក្នុងគ្រួសារតែមួយនៃគ្រួសារ Galaxy Navatra”។

ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើន បានបង្ហាញអារម្មណ៍ថា ៖ មិននឹកស្មាន, គាំទ្រ ១០០%, កំពូលតារាចម្រៀង មកចូលរួម ជាផលិតកម្មដែលមានអ្នកនិពន្ធភ្លេងល្អៗ ខ្ញុំគិតថាវាជារឿងល្អបំផុត អបអរសាទ កំពូលតារាចម្រៀង ព្រាប សុវត្ថិ, ទ្រនំល្អ ប៉ះ យឹម តាស្រង់ តែងឲ្យ ដឹងតែកប់ហើយ, មហិច្ឆតា របស់ម្ចាស់ផលិតកម្ម ជិតដូចបំណងហើយ។

ព្រមទំាងនៅមាន comment ជាច្រើនទៀតបង្ហាញពីការគាំទ្រ ខណៈពេលឃើញលោក ព្រាប សុវត្ថិ សម្រេចចិត្តចូល ផលិតកម្មកំពុងតែល្បីនេះ និងជូនពរឲ្យលោក ទទួលបានការគាំទ្រកាន់តែច្រើនឡើង។ តោះដើម្បីរំលឹកអនុស្សាវរីយ៍ចាស់ ទៅស្តាប់បទ “អូនជាបេះដូងបង” ខាងក្រោមនេះ ៖

Related posts

Leave a Comment