ផ្ទុះការចាប់អារម្មណ៍សារជាថ្មី ក្រោយស្តាប់ Love Riya ច្រៀងមួយបទនេះ ដោយម្នាក់ៗ លាន់មាត់ថា…(មានវីដេអូ)

ភាគច្រើន អ្នកដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាមហាជនទូទៅ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន Love Riya ជាអ្នកលក់ឡេតាមអនឡាញ។ ស្ត្រីរូបនេះមិនត្រឹមតែ កំពុងទទួលបានជោគជ័យខ្លាំងលើមុខជំនួញរបស់ខ្លួនប៉ុណ្ណោះទេ ថែមទំាងមានរូបសម្រស់គួរឲ្យគយ ទៀតផង ដោយមិនចាញ់តារាល្បីៗប៉ុន្មានទេ។

សព្វថ្ងៃ Riya ជាស្ត្រីមេម៉ាយ ក្រោយលែងលះជាមួយស្វាមី ព្រោះតែការរស់នៅមិនចុះសម្រុងនឹងគ្នា ដោយទទួលបានចំណងដៃកូនស្រី ដ៏ស្រស់ស្អាតម្នាក់ កំពុងរស់នៅជាមួយ Riya។

ហើយថ្មីៗនេះ ស្រាប់តែមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍សារជាថ្មី នូវបទចម្រៀងមួយបទ ដែល Love Riya ច្រៀងលេងកម្សាន្តក្នុងកម្មវិធីជួបជុំគ្នាមួយ កាលពីពេលកន្លងទៅ កំឡុងឆ្នាំ ២០១៨ ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នា លាន់មាត់សរសើរថា ៖

ស្អាតហើយសម្លេងរឹតតែពីរោះ, ច្រៀងពីរោះមែន, ប្អូនស្រីស្អាតណាស់ហើយច្រៀងក៏ពីរោះទៀត, ច្រៀងឡើងគ្រលួចតែម្តង បងស្រី ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀតនូវទឹកដមសំនៀង Love Riya។ តោះកុំឲ្យខាតពេលយូរសូមទស្សនាទំាងអស់គ្នា ៖

Related posts

Leave a Comment