ពិតជាស្រស់ស្អាតមែន Miss Grand កម្ពុជា កញ្ញា ដេត ស្រីនាឌ ស្លៀកឈុតបែបប្រពៃណីពិតជាស្រស់ស្អាតខ្លាំងណាស់

ភ្នំពេញ ៖ ការខកខានមិនបានចេញទៅប្រឡងប្រជែងដណ្ដើមមកុដ Miss Grand International 2019 នៅប្រទេសវេណេស៊ុយអេឡារបស់បវរកញ្ញាកម្ពុជា ដេត ស្រីនាឌ ធ្វើឱ្យទស្សនិកជនជាច្រើន ក៏ដូចជាសាមីខ្លួននាងផ្ទាល់ មានការសោកស្ដាយយ៉ាងខ្លាំង ព្រោះតែមានការព្រួយបារម្ភខ្លាំងពីបញ្ហាសុខសុវត្ថិភាព ។យ៉ាងណាមិញ ដ្បិតតែកញ្ញា ដេត ស្រីនាឌ ធ្លោយឱកាសបង្អួតពីរូបសម្រស់តំណាងឱ្យកម្ពុជាចូលរួមកម្មវិធីប្រកួតសម្រស់លំដាប់ថ្នាក់ពិភពលោក

ខាងលើក៏ពិតមែន ប៉ុន្ដែបរវកញ្ញា Miss Grand Cambodia ជ័យលាភីគ្រងមកុដ ២០១៩ រូបនេះ ហាក់ត្រូវប៉ាន់ការងារក្នុងស្រុកខ្លាំង ។ ជាក់ស្ដែងថ្មីៗនេះ គេឃើញកញ្ញា ដេត ស្រីនាឌ ទើបតែបង្ហាញខ្លួនក្នុងសម្លៀកបំពាក់ប្រពៃណីថតតែងឱ្យសម្អាងការមួយ និង កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ។ដេត ស្រីនាឌ មានរូបរាងខ្ពស់ តូចច្រឡឹង ពេលគ្រងឈុតបុរាណ បានបង្ហាញពីចរិយាសុភាពទន់ភ្លន់ សមសួនខ្លាំងជាមួយនឹងមុខមាត់ប្រកបដោយស្នាមញញឹមរបស់នាង ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment