មិនធម្មតា! កញ្ញា ស៊ីន យូបុីន ឡើងកូដខ្លាំងរហូតផលិតករថៃហៅថតមិនតែប៉ុណ្ណោះនាងត្រូវបានផលិតករហ៊ានចំណាយប្រាក់រហូតដល់ទៅ ១០ លានបាតសម្រាប់ថ្លៃសម្ដែង

ថៃ ៖ តារាសម្តែងស្រីដ៏ស្រស់សោភា និងមានរាងតូចច្រលឹងគួរឲ្យស្រលាញ់ សុីន យូបុីន គឺជាអតីតម្ចាស់ជ័យលាភី Freshie Girls ហេីយមកដល់បច្ចុប្បន្ននេះ តារាសម្ដែងស្រីដ៏ស្រស់ស្អាតរូបនេះ គេសង្កេតឃើញថាហាក់បីជាទទួលបាននូវភាពលេចធ្លោ និងការគាំទ្រយ៉ាងខ្លាំងសម្បេីមពីមជ្ឈដ្ឋានមហាជនជាច្រើន តាមរយៈរូបសម្ផស្ស សមត្ថភាព ទេពកោសល្យ និងភាពបុិនប្រសប់របស់នាង។ដោយឡែក កាលពីពេលថ្មីៗនេះ តារាសម្តែងស្រីរូបស្រស់ កញ្ញា សុីន

យូប៊ីន ត្រូវបានផលិតករថៃ ជ្រើសរើសឱ្យសម្តែងក្នុងខ្សែភាពយន្តខ្នាតធំមួយ ដែលមានការចូលរួមពីតារាល្បីៗជាច្រើនរូប ហេីយចំពោះខ្សែភាពយន្តមួយនេះ ក៏មានព័ត៌មានលេចលឺថា ផលិតករថៃហ៊ានចំណាយដល់ទៅ ១០លានបាត ជួល Superstar កម្ពុជា ស៊ិន យូប៊ិន ទៅថតខ្សែរភាពយន្តរបស់ខ្លួន។ចំពោះព័ត៌មានដែលកំពុងមានការផ្ទុះកក្រើកមួយនេះ ត្រូវបាន កញ្ញា សុិន យូប៊ីន បានធ្វេីការបដិសេធ ដោយរូបនាងបានធ្វេីការបញ្ជាក់ឲ្យដឹងថា វាមិនមែនជាការពិតនោះទេ ដែលថាផលិតករថៃចំណាយលុយដល់ទៅ ១០លានបាត សម្រាប់ជួលនាង មកថតភាពយន្តរបស់ខ្លួននោះ

ប៉ុន្តែតម្លៃពិតប្រាដកក៏មិនតិចនោះដែរ បានន័យថាស្ថិត ក្នុងតួរលេខមួយខ្ពស់ ប៉ុន្តែមិនដល់ ១០លានឡើយ។ទន្ទឹមនឹងនេះដែរ តារាសម្ដែងស្រីដ៏ស្រស់សោភារូបនេះ បានសម្តែងនូវអារម្មណ៍រំភើបរីករាយជាខ្លាំង ខណៈដែលខ្លួនបានមានឱកាសដ៏ល្អមួយ ក្នុងការទទួល យកនូវបទពិសោធន៍ថ្មី និងមានកិត្តិយសដោយរូបនាងត្រូវបានផលិតករថៃ បានអញ្ជើញឲ្យចូលរួមសម្តែងក្នុងភាពយន្តថ្មី ជាមួយនឹងតម្លៃខ្លួនខ្ពស់។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment