Connect with us

ជីវិត​និងសង្គម

ស្រីនា កំពុងធ្វើឲ្យម្តាយឪពុក មានមោទនភាពខ្លាំង ពេលឈរនៅទឹកដីអាមេរិក សូម្បីអ្នកមើល ក៏ត្រេកអរជំនួស

Published

on

សហរដ្ឋអាមេរិក ៖ ដូចដែរដឹងស្រាប់ហើយថា តារាស្រីវ័យក្មេង ជា ស្រីនា ជាអ្នកបង្កើតមាតិកាលើបណ្តាញសង្គម ល្បីឈ្មោះម្នាក់ ដែលរូបនាងក៏ជា អតីតសិស្សនិទ្ទេសA ហើយបានបន្តការសិក្សានៅ សកលវិទ្យាល័យភ្នំពេញអាមេរិកាំង AUPP ជំនាញពាណិជ្ជកម្មអន្តរជាតិ។

ទន្ទឹមនឹងការរៀនសូត្រ ចូលដល់កម្រិតសកលវិទ្យាល័យភ្លាម អាជីពជាអ្នកបង្កើតមាតិការបស់រូបនាង ក៏កាន់តែល្បីល្បាញខ្លាំងឡើងៗ រហូតដល់ពេលនេះ រូបនាងមានអ្នកគាំទ្ររាប់ម៉ឺននាក់ មិនតែប៉ុណ្ណោះ រូបនាងក៏ក្លាយជា Idolរបស់ក្មេងស្រីៗជាច្រើនពាន់នាក់ផងដែរ ក្រោយតស៊ូ ប្រឡូកក្នុងវិស័យជាInfluencerផង រៀនផង ចុងក្រោយ​ តារាស្រីរូបនេះ អាចបញ្ចប់ថ្នាក់បរិញ្ញាប័ត្ររបស់ខ្លួនដោយជោគជ័យ ដែលថ្មីៗនេះ បានហោះទៅសហរដ្ឋអាមេរិក ដើម្បីទទួលសញ្ញាប័ត្រជាមួយលោកប៉ាអ្នកម៉ាក់ យ៉ាងរំភើយ។

បើងាកទៅមើល ប៉ាម៉ាក់វិញ ឃើញកូនស្លៀកឈុតបញ្ចប់ការសិក្សា ក្លាយជាមនុស្សពេញវ័យហើយនោះ ញញឹមបិទមាត់មិនជិត មើលទៅកក់ក្តៅជំនួស ធ្វើឲ្យហ្វេនៗជាច្រើន ប្តេជ្ញាធ្វើឲ្យដូចIdol ថ្ងៃអនាគតថែមទៀតផង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

ជីវិត​និងសង្គម

ស្វាមីគំរូ! ចប់ភារកិច្ចនៅក្រៅប្រទេស អ្នកឧកញ៉ា គិត ម៉េង ឆ្លៀតទិញសម្លៀកបំពាក់ផ្ទាល់ដៃផ្ញើភរិយា សមជាស្វាមីល្អ

Published

on

By

ហ្វេសប៊ុក៖ មហាជនជាច្រើនដែលប្រើប្រាស់បណ្តាញសង្គមហ្វសប៊ុក ដែលបាននាំគ្នាផ្ទុះការស្ងើចសរសើរ ក្រោយឃើញសកម្មភាព អ្នកឧកញ៉ា គិត ម៉េង មហាសេដ្ឋីលំដាប់នៅកម្ពុជាឆ្លៀតពេលវេលារើសសម្លៀកបំពាក់ទិញផ្ញើជូនដល់ភរិយាជាទីស្រលាញ់របស់លោក ក្រោយពេលទំនេរពភារកិច្ចនៅក្រៅប្រទេស នេះជាទង្វើស្វាមីគំរូល្អមួយ គួរឲ្យស្ងើចសរសើរណាស់ ។

រូបភាពសកម្មភាពបែបនេះ ត្រូវបានបង្ហោះដោយផេកមួយ មានឈ្មោះថា Modern & Classic Collection ព្រមទាំងបានបញ្ជាក់ឱ្យបានដឹងថា ៖ «ក្នុងពេលមានបេសកកម្មនៅក្រៅប្រទេស អ្នកឧកញ៉ា គិត ម៉េង បានឆ្លៀតចំណាយពេលសម្រាកដែលនៅសល់តិចតួចពីការងារ មករើស និង ទិញសម្លៀកបំពាក់ ជូនលោកជំទាវ ម៉ៅ ចំណាន ដោយផ្ទាល់ដៃ»។

រូបភាពប៉ុន្មានសន្លឹកនេះ ត្រូវបានបង្ហោះដោយផេកមួយមានឈ្មោះថា Modern & Classic Collection ព្រមទាំងភ្ជាប់សារឲ្យដឹងដែរថា៖ “ភាពស្មោះត្រង់មិនប្រកាន់វណ្ណៈ ភាពស្មោះស្ម័គ្រមិនប្រកាន់វ័យ ក្តីស្រឡាញ់ក្នុងនាមជាស្វាមី ឆ្ងាយប្រពន្ធម្តេចក្តីក៏នឹកនា” ។

គណនីហ្វេសប៊ុកផេកនេះ បានបន្តប្រាប់ទៀតថា៖ “ក្នុងពេលមានបេសកកម្មនៅក្រៅប្រទេស អ្នកឧញ៉ា គិត ម៉េង បានឆ្លៀតចំណាយពេលសម្រាកដែលនៅសល់តិចតួចពីការងារមករើស និងទិញសម្លៀកបំពាក់ជូនលោកជំទាវ ម៉ៅចំណាន ដោយផ្ទាល់ដៃ។ មិនសរសើរមិនបាន” ។

ទន្ទឹមនឹងរូបភាពប៉ុន្មានសន្លឹកនេះផងដែរ មហាជនជាច្រើនបាននាំគ្នា ស្ងើចសរសើរព្រោងព្រាត ចំពោះទង្វើរបស់អ្នកឧកញ៉ា ដែលប្រកបទៅដោយការយកចិត្តទុកដាក់ចំពោះភរិយា ខណៈកន្លងមករូបលោកតែងតែជាមេគ្រួសារដ៏កក់ក្តៅមួយរូប ផ្តល់ភាពផ្អែមល្ហែម ដឹកនាំគ្រួសាររុងរឿងមួយនេះ ប្រកបទៅដោយសុភមង្គល និងយកចិត្តទុកដាក់ចំពោះកូនៗជាទីស្រលាញ់ ព្រមទាំងផ្តល់តម្លៃដល់ភរិយារបស់លោកខ្លាំងបំផុត បង្ហាញពីគំរូដ៏ល្អប្រពៃ ទៅកាន់មហាជននៅក្នុងបណ្តាញសង្គម ៕

Continue Reading

ជីវិត​និងសង្គម

សែនអាល័យ! សុវត្ថិឌី ធារិកា យកធាតុឪពុកម្ដាយធ្វើពិធីបាច់ចូលទឹកទន្លេចតុមុខ លាជាលើកចុងក្រោយ

Published

on

By

ហ្វេសប៊ុក៖ មរណភាពរបស់ឪពុកម្តាយ សុវត្ថិឌី ធារិកា បានធ្វើឲ្យមហាជនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក រួមទាំងក្នុងសិល្បៈពិតជាមានសេចក្តីសោកស្តាយជាពន់ពេក គួរឲ្យសង្វេគអាណិតខ្លាំងចំពោះតារាចម្រៀងស្រីរូបនេះ និងប្អូនប្រុស ដែលជួបទុក្ខដ៏ធំធេងបាត់បង់មនុស្សជាទីស្រលាញម្តងពីរនាក់ត្រឹមតែមួយប៉ព្រិចភ្នែកគ្នានថ្ងៃវិលត្រឡប់ ។

យ៉ាងណាមិញ បើក្រឡេកទៅមើលទិដ្ឋភាពពិធីបុណ្យស ព ដែលបានរៀបចំឡើងនៅក្នុងវត្តស្ទឹងមានជ័យ គេក៏បានឃើញមានសិល្បករសិល្បការិនីជាច្រើនដួងបានចូលរួមធ្វើការគោរពវិញ្ញាណក្ខន្ធម្តាយឪពុក សុវត្ថិឌី ធារិកា និងបង្ហាញការចូលរួមរំលែកទុក្ខ និងផ្តល់ជាកម្លាំងចិត្តដល់តារាចម្រៀងស្រីរូបនេះជាបន្តបន្ទាប់ផងដែរ ។

ក្នុងកម្មវិធីបុណ្យស ពរបស់ ឪពុកម្តាយ សុវត្ថិឌី ធារិកា ក៏បានបញ្ចប់រួចរាល់ហើយនៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ ដែលស ពអ្នកមានគុណទាំងពីររបស់តារាចម្រៀងស្រីរូបនេះ បានធ្វើការបូ ជានៅវេលាម៉ោង ៤ល្ងាច ជាវេលាដ៏សែនអាសូរបផុតចំពោះ សុវត្ថិឌី ធារិកា ដោយត្រូវជូនដំណើរម្តាយឪពុកជាលើកចុងក្រោយ ពិតជាពោរពេញដោយសេចក្តីអាឡោះអាល័យទុក្ខសោកខ្លាចផ្សារជាពន់ពេក ។

ចំណែកឯ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២២ នេះ ក្រោយពីបានបញ្ចប់កម្មវិធីបុណ្យ និងស ពត្រូវបានធ្វើការបូជារួចហើយនោះ សុវត្ថិឌី ធារិកា និងសាច់ញាតិបងប្អូន ក៏បាននាំយកធាតុរបស់ឪពុកម្តាយ ទៅធ្វើពិធីសូត្រមន្តបាច់ចូលក្នុងទឹកទន្លេចចតុមុខ ជាមួយនឹងសេចក្តីស្រងេះស្រងោចសែនស្រណោះអាល័យ ដែលនេះជាវេលាចុងក្រោយបំផុតត្រូវឃ្លាតឆ្ងាយពីឪពុកម្តាយគ្មានថ្ងៃវិលត្រឡប់ឡើយ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Continue Reading

ជីវិត​និងសង្គម

កូនមាស កូនពេជ្រ! វ័យត្រឹម ២១ ឆ្នាំ ស្រីនា កំពុងរស់នៅក្នុងជីវិតដែលជាក្តីស្រមៃរបស់មនុស្សជាច្រើន

Published

on

By

ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេពិតជាបានស្គាល់ច្បាស់ហើយ Youtuber វ័យក្មេងនោះ គឺ ជា ស្រីនា ដែលរូបនាងត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្ររបស់នាង សុទ្ធសឹងតែបានជ្រាបហើយថាមួយរយៈចុងក្រោយមកនេះ នាងហាក់មានសន្ទុះការចាប់អារម្មណ៍គាំទ្រយ៉ាងខ្លាំងក្លា ។

មិនត្រឹមតែប៉ុណ្ណោះ ស្រីនា អាចឆក់បានប្រជាប្រិយភាពជាខ្លាំង និងមានទីផ្សារការងារច្រើនលើបណ្តាញសង្គមនោះទេ បើងាកមើលជីវិតឯកជនរបស់នាង ក៏កំពុងតែផ្ទុះការចាប់អារម្មណ៍តាមដាន និងមានការសរសើរយ៉ាងខ្លាំងដែរ ជាមួយនឹងជីវិតដ៏មានក្តីសុខនៃគ្រួសាររបស់នាង និងភាពជោគជ័យរបស់នាង ទាំងការសិក្សា និងការងារមុខជំនួញផ្សេងៗ ។

ទន្ទឹមនឹងការរស់នៅក្នុងជីវិតមួយដ៏ល្អទាំងព្រមរបស់ Youtuber វ័យ ២១ ឆ្នាំ នេះដែរ បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនលើកសរសើរជាខ្លាំង ហើយថែមទាំងថ្មីៗនេះ ឃើញមានការលើកឡើងពីចំណុចពិសេសៗក្នុងជីវិតរបស់ ស្រីនា ដែលបានក្លាយជាក្ដីសុបិនរបស់មនុស្សជាច្រើនចង់បានជីវិតដូចនាងផងដែរ។ ចំណុចពិសេសៗ និង ជោគជ័យក្នុងជីវិត ស្រីនា ទទួលបានក្នុងវ័យ ២១ ឆ្នាំ ដែលពួកគេបានលើកឡើងនោះរួមមាន៖

ទន្ទឹមនឹងការរស់នៅក្នុងជីវិតដ៏ល្អទាំងព្រមរបស់ Youtuber វ័យ ២១ ឆ្នាំនេះដែរ បានធ្វើឲ្យមហាជនជាច្រើន និងអ្នកគាំទ្រលើកសរសើរយ៉ាងខ្លាំង ហើយថែមទាំងថ្មីៗមកនេះ ឃើញមានការលើកឡើងពីចំណុចពិសេសៗក្នុងជីវិតរបស់ ស្រីនា ដែលបានក្លាយជាក្តីសុខបិនរបស់មនុស្សជាច្រើនចង់បានជីវិតដូចនាងផងដែរ ។

ចំណុចពិសេសៗ និងភាពជោគជ័យក្នុងជីវិត ស្រីនា ទទួលបានក្នុងវ័យ ២១ ឆ្នាម ដែលពួកគេបានលើកឡើងនោះមានដូចជា៖ “ជាសិស្សពូកែនិទ្ទេសAកាលនៅវិទ្យាល័យព្រមទាំងជាប្រធានថ្នាក់គំរូរ, បញ្ជប់ការសិក្សាថ្នាក់សកលវិទ្យាល័យល្បីក្នុងស្រុកព្រមទាំងទៅទទួលសញ្ញាប័ត្រដល់សហរដ្ធអាមេរិច,

មានគ្រួសារដែលរីករាយមានប៉ាម៉ាក់តាមSupportគ្រប់ជំហានសូម្បីត្រូវទៅថតការងារ១យប់២យប់ក៏មានប៉ាតាមទៅមើលថែ, មានមុខជំនួនចេះរកលុយផ្ទាល់ខ្លួនតាំងពីវ័យ20ឆ្នាំព្រមទាំងមានឈ្មោះជាម្ចាស់សម្អាងការដ៏វ័យក្មេង,

ជាVlogger Influencer YouTuber ដ៏ចាប់អារម្មណ៏គ្រប់វិឌីអូធ្វើឡើង១មួយសុទ្ធតែមានអត្ថប្រយោជន៏សំរាប់គ្រប់គ្នា,មានរូបរាងស្រស់ស្អាតកម្ពស់សមល្មមចារឹតស្លូត cute គួរអោយស្រឡាញ់ព្រោះអេដមីនជួបនៅក្រៅរួចហើយព្រមទាំងសុំប្អូនថតផងដែរ” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

អត្ថបទថ្មីៗ