បន្ទាប់ពីទទួលបានរថយន្តទំនើប ទេព បូ​ព្រឹក្ស មាន​គម្រោង​ទិញ​ម្កុជ​ពេជ្រ​ពាក់ ពេល​ជិត​រៀបការ ប៉ុន្តែថា…

ក្រោយពី​ទទួល​បាន​រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង ពី​គូស្នេហ៍ ដែល​ជា​ការ​សន្សំ​លុយ​រួមគ្នា​រួចមក​នោះ តារា​ចម្រៀង​ទេព បូ​ព្រឹក្ស មានបំណង​ប្រាថ្នា​មួយទៀត គឺ​ទិញ​ម្កុ​ជ​ពេជ្រ​ពាក់ ពេល​ខ្លួន​ជិត​រៀប​អាពាហ៍ពិពាហ៍​នោះ។

អតីត តារាចម្រៀង នៅ​ផលិតកម្ម​ហង្ស​មាស​រូបនេះ បាន​ចែករំលែក​រូបថត​រប​ស់​ខ្លួន​ពាក់​ម្កុដ​ចេញ​ទំព័រ​ហាង​ពេជ្រ​មួយ ដោយ​សរសេរ​ប្រាប់​ពី​បំណងប្រាថ្នា​របស់ខ្លួន​ដូច្នេះ​ថា «​សន្សំ​លុយ​ចាំ​ពេល​ជិត​រៀបការ​ចាំ​ទិញ​ម្កុដ​ពេជ្រ​នឹង​ពាក់​នឹង​គេ​មួយ​ គ្រាន់​ជា​ក្តី​ស្រមៃ ចឹ​ង​យើង​កុំ​បោះបង់​ក្តី​ស្រ​មៃ​ត្រូវតែ​ធ្វើ​ឲ្យ​បាន​»​។​

ទោះយ៉ាងណា តារា​ស្រី​រូបនេះ មិនបាន​បញ្ជាក់​ទេ​ថា ខ្លួន​នឹងត្រូវ​អាពាហ៍ពិពាហ៍​នៅពេលណា ស្របពេល​គូស្នេហ៍​របស់ខ្លួន គឺ​លោ​កបង​ជី​ដេវីត កំពុង​បួស​ជា​ព្រះសង្ឃ​នៅឡើយ​នោះ​។ តាមរយៈ​ការពាក់​ម្កុ​ជ​ពេជ្រ និង​បង្ហាញ​ពី​បំណងប្រាថ្នា​នេះ អ្នកគាំទ្រ ជាច្រើន​បាន​សរសើរ​ថា ពិតជា​ស្រស់ស្អាត​ខ្លាំងណាស់ ហើយក៏​ជូនពរ​ឲ្យ​សម្រេច​ក្ដី​ប្រាថ្នា​នេះ​ឆាប់ៗ​ផងដែរ។

គួរ​បញ្ជាក់​ថា មុន​ពេល​បួស​ជា​ព្រះសង្ឃ លោក​បង​ជី​ដេវីត បាន​ទិញ​រថយន្ត​ROLLS ROYCE មួយគ្រឿង ជូន​តារា​ចម្រៀង​ទេព បូ​ព្រឹក្ស សម្រាប់​ចំណង​ស្នេហា​រយៈពេល​៤​ឆ្នាំ​ជាមួយគ្នា ហើយក៏​បាន​ទិញ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​Tundra សម្រាប់​ដំណើរ​កម្សាន្ត ទៅ​ទីជិត​ឆ្ងាយ​ តាម​សេចក្ដីប្រាថ្នា​ផង​ដែរ​៕

Related posts

Leave a Comment