រំជួលចិត្ត! ស្មានមិនដល់ថាថៅកែពេជ្រ ទ្រី ដាណា ធ្វើអោយប្តីប្រពន្ធមួយគូនេះហូរទឹកភ្នែកនិងលុតជង្គង់នៅមុខមហាជនជាច្រើនព្រោះហេតុផលថា

ប្រិយមិត្តជ្រាបច្បាស់រួចហើយពិតជាស្គាល់ថៅកែពេជ្រ ទ្រី ដាណា ដែលជារើយៗអ្នកស្រីតែងតែជួយដល់ជនក្រីក្រ និងទុរគតជនជាច្រើនធ្វើអោយអ្នកស្រីមានប្រជាប្រិយភាពខ្ពស់និងមាន ការគំាទ្រ ពីមហាជនជាខ្លំា ងយាងណាមិញ កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២០ កន្លង​ទៅ​ថ្មីៗ​នេះ​​អ្នកនាង មាស សុវណ្ណរតនា និង​ស្វាមី​ ​បាន​ធ្វើ​ពិធី​សម្ពោធ​​ផលិតផល​

គ្រឿង​សម្អាង​ប្រេន NUNA របស់​ក្រុម​ហ៊ុន​ ដាណាទ្រី នៅ​ដឹព្រីមៀរ​សែនសុខ ទល់​មុខ​ផ្សារ​ទំនើប​អ៊ីអន​២ ក្រោម​ការ​​អញ្ជើញ​ចូល​រួម​ដ៏​ខ្ពង់​ខ្ពស់​ពី​លោក​អគ្គនាយក ហ៊ីង បញ្ញារិទ្ធ និង​លោក​ស្រី​អគ្គនាយិកា ទ្រី ដាណា ផង​ដែរ។ប៉ុន្តែ​អ្វី​​ដែល​ធ្វើ​ឲ្យ​​តំណាង​ចែកចាយ និង​អ្នក​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​​រាប់​ពាន់​នាក់​​មាន​ការ​ភ្ញាក់​ផ្អើល​នោះ និងស្រឡាំងកាំងគ្រប់គ្នានោះគឺ​អ្នកនាង មាស សុវណ្ណរតនា និង​ស្វាមី​យំ​ទឹក​ភ្នែក​ហូររហាមជោគផែនថ្ពាល់​ និងលុតជង្គង់នៅកណ្តាលឆាកកម្មវិធីជាមួយរម្មណ៍រំភើប​ក្តុកក្តួល​​ចំពោះមុខលោកស្រី ទ្រី ដាណា និងស្វាមី នៅ​​ពេល​ដែល​​រំលឹក​ដល់​រឿង​ក្រោយ​ពេល​អ្នកនាង សម្រាល​កូន​ប្រុស​ទី១​រួច​​គឺ​មាន​ប្រាក់​តែ​៣៨ ម៉ឺន​រៀល​នៅ​ក្នុង​ខ្លួន​ប៉ុណ្ណោះហើយជាប្រាក់របស់ម្តាយទៀត​ រីឯបំណុល​វិញ​នៅ​ជុំទិស​​​។ ចំណែក​ឯ​រូប​សម្រស់​ទៀត​សោត​ធាត់​ស្បែក​

ខ្មៅ​ស្រអាប់​មិន​ភ្លឺថ្លា​ឡើយ​​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នកនាង ពិបាក​រក​ការងារ​ធ្វើ​ជួយ​សម្រាល​បន្ទុក​របស់​ស្វាមី​។ទោះបី​ជា​ធ្លាក់​ខ្លួន​រសាត់​អណ្ដែត​គ្មាន​កោះត្រើយ​អត់​​​​ការងារ​ធ្វើ​​ក្រោយ​សម្រាល​កូន​រួច​ក្ដី តែ​ដោយ​សារ​កុសល​ផល​បុណ្យ​ដែល​អ្នកនាង និង​ស្វាមី​បាន​សាង​អំពើ​ល្អ​នៅ​ពេល​កន្លង​មក​បាន​ធ្វើ​ឲ្យ​​ពិធី​ការិនី​រូប​នេះ​បាន​ជួប​រាជិនី​ចិត្ត​ធម៌​គឺលោកស្រី ទ្រី ដាណា និង​ស្វាមី​ បាន​ទាក់​ទង​​ឲ្យ​ធ្វើ​ជា​ពិធីការិនី​ក្នុង​កម្មវិធី​​សិក្ខាសាលា​និង​ព្រឹត្តិការណ៍​

នានា ដែល​ក្រុម​ហ៊ុន ដាណាទ្រី រៀប​ចំឡើង។ជាមួយ​អាម្មណ៍​ក្ដុក​ក្ដួល​ព្រោះ​តែ​រំភើប​ខ្លាំង​ពេក អ្នកនាង មាស សុវណ្ណរតនា បញ្ជាក់​ថា៖”សមិទ្ធិផល​ដូច​ដែល​បាន​រៀបរាប់​ខាង​ល​នេះ​ហើយ​បងប្អូន ដែល​ខ្ញុំ​បាន​មក​ពី​ក្រុម​ហ៊ុន ដាណាទ្រី បើ​គ្មាន​ក្រុម​ហ៊ុន​ដាណាទ្រី លោក​ស្រីអគ្គនាយិកា ទ្រី ដាណា និង​លោក​អគ្គនាយក​ ហ៊ីង បញ្ញារិទ្ធ ក៏​ខ្ញុំ​គ្មាន​ថ្ងៃ​ហ្នឹងដែរ។ ខ្ញុំ​មិន​ដឹង​រក​ពាក្យ​អរគុណ​បែប​ណា​ឲ្យ​ត្រូវ​នោះ​ទេ ដូច្នេះ​នាង​ខ្ញុំ​ និង​ស្វាមី​មាន​តែ​លើក​ម្រាម​ដៃ​១០​អគុណ​ដល់​បងប្រុស​បង​ស្រី​ទាំង​ពីរ​ដែល​ធ្វើ​ឲ្យ​ជីវិត​គ្រួសារ​ខ្ញុំ​មាន​ថ្ងៃនេះ”៕

Related posts

Leave a Comment