ទីបំផុត! កញ្ញា ធី សុវណ្ណថា បានប្រកាសថ្ងៃរៀបការហើយគឺនៅចុងខែនេះ ថែមទាំងទទួល

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានស្គាល់រួចមក កញ្ញា ធី សុវណ្ណថា តារាហ្វេសប៊ុកដ៏មានឈ្មោះល្បី នឹងតែងតែមានវត្តមានក្នុងកម្មវិធីធំៗជាច្រើនទាំងក្នុងនិងក្រៅប្រទេស។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ កញ្ញា ធី សុវណ្ណថា បានបានចូលរួមប្រលងប្រកួតប្រជែងក្នុងកម្មវិធី “រាជនីសម្រស់-Queen Of The Spa” ជាប់ចំណាត់ថ្នាក់លេខ១ (first-runner up) ដោយទទួលបានរង្វាន់ទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។ដោយឡែក

បើក្រឡេកមើលពីជីវិតស្នេហារបស់នាងវិញត្រូវបានគេដឹងថា កំពុងមានចំណងស្នេហ៍ល្អូកល្អឺនជាមួយនឹងគូស្នេហ៍របស់នាង គឺលោក ផែ សុវណ្ណរិទ្ធ អស់រយៈពេលជាច្រើនឆ្នាំរួចមកហើយ ហេីយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ អ្នកទាំងពីរ គ្រោងនឹងរៀបអាពាហ៍ពិពាហ៍នៅដេីមខែក្រោយនេះ។បេីយោងតាមប្រភពព័ត៌មានពីគេហទំព័រហ្វេសប៊ុកលោក ហេង ឡុង បានឲ្យដឹងថា៖«អបអរសាទរប្អូនស្រី ធី សុវណ្ណថា និងប្អូនប្រុស ផែ សុវណ្ណារិទ្ធ មង្គលការទី១ ខែ១១ ខាងមុខនេះ។

អរគុណដែលបានផ្ដល់បទពិសោធន៍ហូបការក្នុងព្រៃអារែង និងទទួលភ្ញៀវដែលធ្វើដំណើរពីភ្នំពេញដោយគេងនៅក្នុងតង់»។សូមជ្រាបផងដែរថា កញ្ញា ធី សុវណ្ណ រួមជាមួយគូស្នេហ៍ លោក ផែ សុវណ្ណរិទ្ធ នឹងកាន់ដៃគ្នាចូលរោងការ ក្រោមការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាច្រើន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដែលនឹងប្រារព្ធធ្វើឡើងនៅវេលាម៉ោង៥និង៣០នាទី ស្ថិតក្នុងឃុំថ្មដូងពៅ ស្រុកថ្មបាំង ខេត្តកោះកុង។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment