ឯកឧត្តម គួច ចំរើន​ សូមអរគុណ​ ចំពោះអាជីវករ​យេីង​ ដែលបានដាក់ស្លាកតម្លៃទំនិញ​ តាមការណែនាំ​ បានយ៉ាងល្អ

អភិបាលខេត្ដព្រះសីហនុ ឯកឧត្ដម គួច ចំរើន បន្ទាប់ពីផ្ទេរភារកិច្ចមកកាន់ដំណែង អភិបាលខេត្ដព្រះសីហនុ រួចមក បានធ្វើឲ្យប្រជាពលរដ្ឋខ្មែររស់នៅខេត្ដព្រះសីហនុផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋខ្មែរ រស់នៅតាមបណ្ដាខេត្ដផ្សេងៗទៀត ហាក់មានចិត្ដសប្បាយរីករាយ និងអំណរសាទរយ៉ាងខ្លាំង ចំពោះចំណាត់ការ ក្នុងការកែលម្អទីក្រុង ដែលស្ថិតនៅជាប់មាត់សមុទ្រនេះ អោយប្រែខ្លួន មកមានសម្រស់កាន់តែស្រស់ស្អាតវិញផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ទន្ទឹមនឹងការឈប់សម្រាកសង ចំពោះពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ដែលមានចំនួន ៥ថ្ងៃ (ចាប់ពីថ្ងៃទី១៧-២១ ខែសីហា) យើងសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់បណ្ដាខេត្ដ បានធ្វើដំណើរជូនក្រុមគ្រួសារ ទៅលេងកម្សាន្ដតាមបណ្ដារមណីយដ្ឋាន ក៏ដូចជាតំបន់ទេសចរណ៍ល្បីៗជាច្រើន ជាពិសេសនោះ គឺឆ្នេរសមុទ្រ ខេត្ដព្រះសីហនុ ផ្ទាល់តែម្ដង។ ជាមួយនេះ លោកអភិបាលខេត្ដព្រះសីហនុ ឯកឧត្ដម គួច ចំរើន ក៏បានណែនាំអាជីវករលក់ដូរ សាច់ ឬគ្រឿងសមុទ្រ ដោយមានការសរសេរបញ្ជាក់តម្លៃយ៉ាងច្បាស់លាស់ ទៅលើមុខទំនិញរបស់ខ្លួន ដើម្បីជាភាពងាយស្រួលទៅដល់ប្រជាពលរដ្ឋ ដែលបានអញ្ចើញមកលេងកម្សាន្ដ អាចដឹងពីតម្លៃលើទំនិញទាំងអស់នោះតែម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញអាជីវករ បានធ្វើតាមការណែនាំរបស់រដ្ឋបាលខេត្ដព្រះសីហនុ រួចមក កាលពីរសៀលថ្ងៃមិញនេះ ទី១៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម គួច ចំរើន ក៏បានបង្ហោះសារមួយឃ្លា នៅលើគេហទំព័រ ហ្វេសប៊ុកផេក របស់ឯកឧត្ដម ដើម្បីជាការថ្លែងអំណរគុណទៅដល់អាជីវករទាំងអស់ ក្នុងការចូលរួម ចំពោះយុទ្ធនាការរបស់រដ្ឋបាលខេត្ដ។ ឯកឧត្ដម បានសរសេរថា៖”សូមអរគុណ​ ចំពោះអាជីវករ​យេីង​ ដែលបានដាក់ស្លាកតម្លៃទំនិញ​ តាមការណែនាំ​ បានយ៉ាងល្អ​ ។ សូមជូនពរ​ អោយរកសុីមានមានបាន​។ រីករាយថ្ងៃឈប់សម្រាក​ សុវត្ថិភាពពេលធ្វេីដំណេីរ​“។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment