មហាជនស្រក់ទឹកភ្នែកក្រោយពីបានមើលឃើញនៅការរស់នៅដ៏កំសត់របស់ អ៊ុំស្រីម្នាក់ ដែលមានជីវភាពរស់នៅខ្វះខាតខ្លាំង នេះបើយោងតាមគណនីហ្វេសបុកមួយឈ្មោះ Pin Yaty បានរៀបរាប់ថា: ពុទ្ធោអើយ!!ជីវិតអុំស្រីថុន រស់នៅម្នាក់ឯងជួបការខ្វះខាត រកព្រឹកខ្វះល្ងាចពេលឈឺគ្មានលុយទិញថ្នាំ
ដើររកក្តាមលក់មួយថ្ងៃបានតែ3000៛ទិញបានអង្ករមួយគីឡូ សូមបីតែលុយទិញម្ហូបក៏គ្មានហូបតែជាមួយអំបិលរាល់ថ្ងៃ ជីវិតអុំស្រីលំបាកតាំងពីនៅក្មេងដល់ចាស់ហើយមិនទាន់មិនបានស្គាល់រស់ជាតិម្ហូបឆ្ងាញ់ម្តងនឹងគេ បែរទៅមើលផ្ទះភ្លៀងម្តងៗលិចនៅមិនកើត សូមជួយស៊ែផងបងប្អូន សូមជួយដល់អុំស្រីផង ភូមិដា ឃុំដា ស្រុកមេមុត ខេត្តត្បូងឃ្មុំ🙏🙏🙏 017255527 069255533៕ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ