គួររំលឹកឡើងវិញបន្តិចផងដែរថា លោកបង ដេវិត បានកោរសក់បួសជាព្រះសង្ឃ កាលពី ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅ នៅវត្តល្អាងកង្កែប ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។
ក្រោយៗមក គេឃើញ មានញាតិញោមជាច្រើន បាននាំយកនូវទេយ្យទាន និងគ្រឿងបរិក្ខា ជាច្រើន មកប្រគេនព្រះសង្ឃគង់នៅវត្តល្អាងកង្កែប ប្រកបដោយក្តីរីករាយ គ្រប់ៗគ្នា ជាហូរហែ មិនដែលដាច់ឡើយ។
ចំណែកនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ ឪពុកលោកបង ដេវិត បានបង្ហោះវីដេអូមួយ ពីសកម្មភាពលោកបងកំពុងដាក់ទានជូនអ៊ុំស្រីម្នាក់ ហើយភ្ជាប់សារដ៏មានន័យមួយឃ្លាថា ៖ “ការឲ្យទានទៅបុគ្គលពិការភាព ផលដែលហុចឲ្យអំពីទាននោះ គឺសេចក្ដីសុខផ្លូវចិត្ត។”។
ក្រោយឃើញទិដ្ឋភាពនេះហើយ ធ្វើឲ្យមហាជនជាច្រើនចូល comment ថា ៖ សាធុ សាធុ សាធុ ! ដួងចិត្តដ៏បរិសុទ្ធ, ពិតជាប្រសើណាស់លោកក្មួយ, ដាក់ទានចំពោះអ្នកខ្សត់ ពិតប្រាកដ គឺហុចផលដោយសប្បាយចិត្ត។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖