ហ្វេសបុក៖ នេះបើតាមប្រភពពីគណនីហ្វេសបុករបស់អ្នកនាងទ្រី ដាណាផ្ទាល់បានបង្ហោះរៀបរាប់ថា៖ ផុតពីថ្ងៃឈប់សម្រាកនេះ នាងខ្ញុំនឹងយកថវិកា២ម៉ឺនដុល្លារ ទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុផ្ផាភ្នំពេញ ដើម្បីរួមចំណែកជួយដល់ក្មេងៗ😊😊😊
សម្រាប់ការចំណាយរបស់មន្ទីរពេទ្យ ទឹកប្រាក់ប៉ុណ្ណឹងមិនច្រើនទេ តែបើយើងរួមគ្នា វានឹងអាចជួយស.ង្គ្រោះ.កុ.មា.របានរាល់ឆ្នាំ។ ខ្ញុំជួយតាមលទ្ធភាពខ្ញុំ ហើយបើខ្ញុំបានប្រសើរជាងនេះ ខ្ញុំនឹងជួយកាន់តែច្រើន។
ពេលប្រគល់លុយ៣ម៉ឺន ២ពាន់ដុល្លារដល់គន្ធបុផ្ផានៅសៀមរាប ខ្ញុំស្ដាប់ខាងពេទ្យគាត់រៀបរាប់ហើយក៏ឃើញការខំប្រឹងប្រែងរបស់គាត់ មានអារម្មណ៍ថារំភើបណាស់😘
អរគុណដល់លោកតាស្ថាបនិកបង្កើតពេទ្យនេះឡើង អរគុណដល់ក្រុមគ្រូពេទ្យ ខំប្រឹងជួ.យស.ង្គ្រោះក្មេងៗ អរគុណដល់រាជរដ្ឋាភិបាលជួយមើលការខុសត្រូវ ហើយក៏អរគុណដល់ប្រជាជនខ្មែរទាំងអស់ តែងជួយដល់ពេទ្យនេះ🙏🙏🙏