ផ្ទុះ​សំ​ណើច តាំងពីដើមដល់ចប់ ក្រោយស្តាប់ នាយ ពាក់មី បង្ហាញរូបភាពចាស់ៗ ពិសេស រំលឹករឿងមួយនេះហ្មង…(មានវីដេអូ)

នាយ ពាក់មី គឺជាតារាកំប្លែងដ៏ល្បីឈ្មោះខ្លាំងមួយរូប នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលប្រជាពលរដ្ឋខ្មែរទំាងក្នុង និងក្រៅប្រទេស ពេញចិត្តជាខ្លាំងមកដល់សព្វថ្ងៃនេះ។

នាយ ពាក់មី មិនត្រឹមតែពូកែខាងកំប្លែងធ្វើឲ្យគេសើចចុចពោះប៉ុណ្ណោះទេ នាយ ក៏អាចច្រៀង និងសម្តែងបានល្អថែមទៀតផង រឹតតែពិសេសថែមទៀតនោះគឺគាត់មានប្រជាប្រិយភាព ញញឹម រស់រាយរាក់ទាក់ លាយឡំពាក្យសំដីប្រកបដោយភាពថ្លៃថ្នូរ។

តារារូបនេះទំរាំបានល្បីមកដល់ថ្ងៃនេះ គឺគាត់មានប្រវត្តិលំបាកខ្លាំងណាស់ ធ្លាប់ធ្វើជាកម្មករសំណង់ រីឯប្រពន្ធធ្វើការរោងចក្រ សានសាន ជិតអុីខាង បឹងក្រពើ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២០ នាយ ពាក់មី លេចមុខក្នុង កម្មវិធីដ៏ល្បីមួយ គឺ 3Fun ហើយក៏បាន រំលឹកប្រវត្តិកាលពីពេលកន្លងទៅ ជាពិសេសបង្ហាញរូបភាពចាស់ៗ ដល់ថ្នាក់ធ្វើឲ្យពិធីការិនី និងពិធីករក្នុងកម្មវិធីនេះ ក៏ដូចជាទស្សនិកជនសើចចុកពោះ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment