ហួសថ្លែង៖ បុរសខ្មែរម្នាក់លួចបន្ទប់មើលកូនក្រមុំអ្នកស្រុក សមាធិឡើងឋានសួគ៌ ប៉ូលិសថៃឃាត់លក់មុខ

ថៃ ៖ មហាជនស្ទើរតែមួយនគរកើតក្ដីហួសចិត្ត លាន់មាត់ហួសនិស្ស័យ គ្មានពាក្យអ្វីមកថ្លែងឱ្យត្រូវ ដ្បិតកាលពីថ្ងៃទី១៧ ខែតុលា ម្សិលមិញនេះ ទូរទស្សន៍មួយនៅក្នុងស្រុកថៃបានចុះផ្សាយផ្អើលពលរដ្ឋ ក្រោយពេលដែលបុរសជាជនជាតិខ្មែរម្នាក់ ធ្វើទង្វើមិនគួរគប្បីទៅលើជាតិសាសន៍ ចោះជញ្ជាំងបន្ទប់លួចមើលកូនក្រមុំអ្នកស្រុក រួចតាំងសមាធិឡើងឋានសួគ៌ម្នាក់ឯងទាំងកណ្ដាលថ្ងៃ ខណៈនារីរូបស្រស់ដេកលក់ភ្លេចខ្លួនពួនអាត្មាក្នុងបន្ទប់។

នារីរងគ្រោះឈ្មោះ អារីយ៉ា អាយុ១៩ឆ្នាំ បានរៀបរាប់ឱ្យដឹងថា ខណៈពេលដែលនាងកំពុងតែដេក បុរសឈ្មោះ ឆារ នៀន អាយុ២៦ឆ្នាំ ជាជនជាតិខ្មែរ បានចោះជញ្ជាំងបន្ទប់នាង ដើម្បីលួចមើលនាង ទើបសម្រេចចិត្តទូរស័ព្ទទៅប្តឹងប៉ូលិស បន្ទាប់មកប៉ូលិសបានមកត្រួតពិនិត្យបន្ទប់ជាប់គ្នានោះ ក៏ប្រទះដូចនារីរងគ្រោះប្រាប់តាមដំណើរ រួចបានឃាត់សួរ។ ជាមួយគ្នានោះ បុរសជាជនល្មោភកាមក៏បានបញ្ជាក់ដែរថា មូលហេតុដែលខ្លួនធ្វើសកម្មភាពបែបនេះ ព្រោះតែចូលចិត្ត និងលួចស្រលាញ់នារីរងគ្រោះជាយូរណាស់មកហើយ ម្យ៉ាងវិញទៀតមានអារម្មណ៍ផ្លូវភេទខ្លាំងពេក ទ្រាំមិនបានក៏បានចោះជញ្ជាំងលួចមើលនាងគេងតែម្តងទៅ៕

Related posts

Leave a Comment