ទិដ្ឋភាពទូទៅ របស់ បងប្អូនប្រជាពលរដ្ឋ ទៅលេងខេត្តសៀមរាប មើលទៅសប្បាយដល់ហើយ រី​ឯមុខម្ហូប នៅផ្សារទឹក វិញ ឃើញស្រក់ទឹកមាត់បាត់

រដ្ឋបាលខេត្តសៀមរាប បានរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈ និងសោភ័ណភាពក្រុង រួចរាល់ហើយ សម្រាប់បំរើជូនភ្ញៀវទេសចរ ដែលនឹងអញ្ជើញទៅកំសាន្ត ក្នុងកម្មវិធី “សម្រាកសៀមរាប” ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃ ២១ ខែសីហា ឆ្នាំ ២០២០ នេះតទៅ។

ក្នុងនោះ កម្មវិធីសម្រាប់បងប្អូន ដែលអញ្ជើញទៅចូលរួមកំសាន្តមានជាអាទិ៍ ៖

១.កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ​
២.កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២
២.កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២

៤.ផ្សារទឹក
៥.ផាប់ស្ទ្រីត
៦.កម្មវិធីជិះកង់
៧.កម្មវិធីកីឡាវាយកូនហ្គោល

៨.កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន
៩.ផ្ទាំងទស្សនីយភាពសិល្បៈ

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញហ្វេសប៊ុកមួយឈ្មោះ បានបង្ហោះរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ប៉ុន្មានសន្លឹកដែលបាបង្ហាញពីផ្សារទឹក គ្រាន់តែឃើញភ្លាម ស្រក់ទឹកមាត់បាត់។

ហ្វេសប៊ុកដដែលបានបញ្ជាក់សារខ្លីមួយថា ៖ “ដឹងតែឆ្ងាញ់ហេីយ​ ព្រោះ​គេលក់ប្រេីបេះដូងបណ្តែតតាមទឹក តែអ្នកទិញមិនបាច់ប្រេីបេះដូងញាំទេ​ ប្រេីមាត់ញាំទំនងជាង”។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅ នៃ កម្មវិធី “សម្រាកសៀមរាប” ទំាងអស់គ្នា ៖

Related posts

Leave a Comment