អុញនោះ! ល្បីរឿងស្បថកក្រើកហ្វេសប៊ុកមានអី ខាត់ សុឃីម ដាក់ចំៗធានាថា លែងហ៊ានស្បថទៀតហើយលើកក្រោយ យីហួសចិត្តណាស់….

ជឿថាប្រិយមិត្តច្បាស់ជាបានស្គាល់ហើយថាអ្នកនាង ខាត់​ សុឃីម គឺជាតារាពហុជំនាញល្បីម្នាក់ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនជាយូរឆ្នាំមកហើយ ។ យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះក្រោយពីមានការល្បីកក្រើកនៅលើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនិងរឿង អញ្ជើញបារមី និងការស្បថដាក់រហូតដល់ជីវិតនោះ បានធ្វើឲ្យអ្នកនាង ខាត់ សុឃីម សម្តែងការហួសចិត្តយ៉ាងខ្លាំងចំពោះរឿងមួយនេះ ។

ជាមួយគ្នានេះដែរ ក្រោយពីមានការហួសចិត្តរួចអ្នកនាង ខាត់ សុឃីម ក៏បានធ្វើការបង្ហោះសាររៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកពាក់ព័ន្ធជាមួយរឿងស្បថនេះថា ៖ « យីចែហើយ បុណ្យធ្វើលុយខ្លួនអែង ចង់អាណាមីណាមិនជឿហីទៅ ចាំបាច់ស្បថអី ស្បថយ៉ាងនឹង បើជិះយន្តហោះជួបចែអែងខ្ញុំសុំដូសំបុត្រហើយ សាងបុណ្យរឺបាប ចិត្តចែទើបដឹងច្បាស់ ចែមិនអាចផ្គាប់៧០មនុស្ស១ប្រទេសអោយជឿចែអោយស្រលាញ់ ចែអែងបានទេមនុស្ស១០ចិត្ត១ ០ណា ចែចែអែងចង់បាន feed back ពីបុណ្យមែនចែ copy មិត្ត តែហួសចិត្តដែរ . ចុះ ប្រិយមិត្តវិញយល់យ៉ាងណាដែរ? » ៕

Related posts

Leave a Comment