អ្នកគាំទ្រជាច្រើនពិតជាស្គាល់ លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា សុទ្ធតែជាតារាចម្រៀងដ៏ល្បីនៅក្នុងដួងចិត្តប្រិយមិត្តមកដល់ថ្ងៃនេះ។ ហើយថ្មីៗនេះ អ្នកនាង យក់ ថិតរដ្ឋា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ខណៈខ្លួនកំពុងតែពពោះ តាមបំណងប្រាថ្នារបស់នាង ហើយ ដោយកូនទី៣នេះ ជាកូនស្រី។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ លោក ឃុំ ប៉ុណ្ណាដែត បានបង្ហោះដំណឹងល្អមួយ ក្រោយភរិយា របស់ខ្លួន បានសម្រាលកូនស្រីម្នាក់នេះ បានដោយជោគជ័យហើយ។
លោកបានភ្ជាប់សារបញ្ជាក់បន្ថែមថា ៖ “កូនស្រី ឃុំ រដ្ឋាណាតាលី ១៧ សីហា ២០២០ វេលាម៉ោង១០:១៥នាទីព្រឹក នៅមន្ទីពេទ្យសូរិយា។
សូមអរគុណ ម៉ាក់អ៊ុំភា លោកគ្រូ អ្នកគ្រូ ពេទ្យ ទាំងអស់ ដែលបានជួយបង្កេីតកូនស្រីខ្ញុំបាទ និងជាពិសេសគឺជួយដល់ភរិយាខ្ញុំ យក់ ថិតរដ្ឋា ប្រកបដោយជោគជ័យ សូមអរគុណ”។
ក្រោយឃើញបែបនេះ ធ្វើឲ្យហ្វេនៗជាច្រើន បានបង្ហោះសារចូលរួមអបអរសាទរ និងបង្ហាញក្តីរំភើបរីករាយគ្រប់ៗគ្នា។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅខាងក្រោមនេះ ៖