អីយ៉ា​ កាន់តែច្បាស់ហើយ! ក្រោយឃើញ លោក សូនី និង Love Riya បង្ហាញភាពស្និតស្នាលបែបនេះ ដល់ថ្នាក់ ធ្វើឲ្យហ្វេនៗ នាំគ្នាចូល comment ថា…(មានវីដេអូ)

កាលពី ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅជាង១ឆ្នាំហើយនោះ មហាជនទូទៅ ក៏ដូចជាអ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាបានជ្រាបរួចមកហើយ អ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់គឺ Love Riya បានរៀបការជាមួយ លោក ហេន ឌ្រី ហើយអ្នកទំាងពីរក៏ទទួលបាន កូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ ផងដែរ។

ព្រោះតែរស់នៅមិនចុះសម្រុងនឹងគ្នា អ្នកទំាងពីរបានចែកផ្លូវគ្នាជាផ្លូវការហើយ។ តែទោះបីជាយ៉ាងណាក៏ដោយ ក៏ស្ត្រីលក់ឡេដ៏ស្រស់ស្អាតនេះ នៅតែមានភាពរឹងមំា និងតស៊ូ ខំប្រឹងប្រែងរកស៊ី ដើម្បីចិញ្ចឹមកូនស្រីដ៏គួរឲ្យអាណិតម្នាក់នេះបានយ៉ាងល្អ ថែមទំាងមានគំរោងនឹងទិញផ្ទះវីឡាដ៏ធំមួយនៅពេលឆាប់ៗខាងមុខនេះទៀត ដើម្បី កូនទែនៗរបស់ខ្លួន។

ក្រោយមកប្រិយមិត្តទូទៅ ក៏បានចាប់អារម្មណ៍ចាប់អារម្មណ៍សារជាថ្មី ក្រោយឃើញ Love Riya បានបង្ហាញមុខបុរសសង្ហាម្នាក់ ហើយត្រូវបានគេស្គាល់ឈ្មោះថា សូនី (Sony) ខណៈពេលបុរសរូបនេះ កំពុងបីកូនស្រីរបស់ខ្លួន យ៉ាងស្និតស្នាលបំផុត ហាក់ដូចជាក្រុមគ្រួសារតែមួយ ក្នុងដំណើរកម្សាន្ត ទៅខេត្តកំពត។

នៅមិនទាន់អស់ទេ ស្រាប់តែប៉ុន្មានថ្ងៃនេះ អ្នកទំាងពីរ រឹតតែបានបង្ហាញភាពផ្អែមល្ហែម ដល់ថ្នាក់ធ្វើឲ្យ ហ្វេនៗឃើញហើយ ក៏លាន់មាត់ថា ៖

​បងខ្ញុំចង់ឃេីញបងការឆាប់ៗ, ដូចការសង្ស័យមែន, មានបងប្រុសនៅជិតឡាយលក់ទៀត, គូមកដល់ហើយ បងយ៉ា, សមគ្នាបងយ៉ា, ច្រណែន​បង​យ៉ា​ណាស់, ខ្ញុំឃើងអ្នកទាំងពីរ នៅខាងក្រៅស្អាតណាស់, បងយ៉ាកុំកាចដាក់គាត់ពេកអាណិតគាត់, ចង់អោយបងទាំងពីរស្រឡាញ់គ្នា, លើសជាតិស្ករហើយបង។

ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលចង់ឲ្យអ្នកទំាងពីរបានជាគូអនាគតនឹងគ្នា។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment