ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះ លោកស្រី ទ្រី ដាណា និងលោក ហ៊ីង បញ្ញារិទ្ធ ដែលជាស្វាមី រួមទាំងតំណាងចែកចាយ ប្រេន NNP NUNA និងប្រេន CTM បានរៀបចំកម្មវិធីសច្ចាប្រណិធាន ដ៏ធំមួយ ក្នុងគោលបំណង ដើម្បីស្បថស្បែ បញ្ជាក់ពីភាពសច្ចៈ និងភាពស្មោះត្រង់ជូនតំណាងចែកចាយទូទាំង២៥ ខេត្ត-ក្រុង ។
ដោយឡែក នៅក្នុងគណណនីហ្វេសប៊ុករបស់លោកស្រី បានរៀបរាប់ថា “ស្មោះត្រង់ ដាក់ខ្លួន ចេះគោរព ផ្ដល់តម្លៃ មានគុណធម៍ មានសច្ចធម៍ និងចែករំលែក… ពាក្យទាំងនេះ នាងខ្ញុំតែងប្រាប់ទៅកាន់តំណាងទាំងអស់ ។
ខ្ញុំសង្ឃឹមថា ពួកគាត់យកពាក្យទាំងនេះទៅចែករំលែកបន្ត ហើយយល់ច្បាស់ថាវាន័យយ៉ាងណាសម្រាប់ជីវិត។ រស់នៅដោយស្ងប់សុខ ប្រឹងប្រែងរកស៊ីឱ្យអស់ពីសមត្ថភាព ហើយកុំបំពានអ្នកដទៃ នោះហើយជាសុភមង្គលពិត”។