អុញនោះ! ក្រោយ លោក ផែន វណ្ណៈ បោះសម្តីបែបនេះទៅលើបុរីមួយកន្លែង ដែលដាក់សម្រាមថា ហាមអ្នកមិនមែនរស់នៅក្នុងបុរី ចូលលេងនៅទីនេះ ដោយលោកបានដាក់ធ្ងន់ៗថា…

នៅមុននេះបន្តិច លោក ផែន វណ្ណៈ បានបញ្ចេញមតិទៅលើក្រដាស់បម្រាមមួយដែលបិទនៅសួនក្នុងបុរីមួយ​ ដែលបានប្រាប់ថា “ហាមអ្នកមិនមែនរស់នៅក្នុងបុរី ចូលលេងនៅទីនេះ” ដោយក្នុងនោះ លោក ផែន វណ្ណៈ បានរៀបរាប់ថា: ខ្ញុំមិនដឹងថា​ជារូបថត​កាត់​ត​ឬរូបថតពិតទេ​ តែបេីជារូបពិត​វិញ​ ម្ចាស់​បូរី​គួរដកស្លាកនេះចេញវិញ​ប្រសើរ​ជាងដាក់បំរាមបែបនេះ​ ។

ម្ចាស់​បូរី​មានដឹងទេ​ សង្គ្រាមបែងចែក​វណ្ណៈ​ខ្ពស់​ទាប​ត្រូវ​បាន​បក្សប្រឆាំង​ធ្វេីជោគជ័យនៅឆ្នាំ​ ២០១២-២០១៣​ គឺ​បំផុស​អ្នកក្រអោយស្អប់អ្នកមាន​ បំផុស​អ្នកតូចតាចអោយ​ស្អប់អ្នកធំ​ ។ លទ្ធផល​បោះឆ្នោត​ឆ្នាំ​ ២០១៣​ គឺ​ ជាតឹកតាងបញ្ជាក់យ៉ាងច្បាស់ថា​ អ្នក​ក្រីក្រ​ និង​ អ្នក​តូច​ទាប​ភាគច្រើន​លេីសលប់​គាំទ្រ​ បក្សប្រឆាំង​ ។ សូមកុំឆាប់ភ្លេចពេក​

ហេីយ​គំនិត​ចង្អៀតបែបនេះ​ មិនគួរមាននៅក្នុងសង្គមបច្ចុប្បន្នទេ​ ។ ច្បាស់​ណាស់​ថា​ បូរី​នីមួយៗ​ជារបស់​ឯកជន​ តែ​ អតិថិជន​ទិញក៏បានអោយលុយ​ម្ចាស់​បូរី​អស់​ហេីយ​ដែរ​ ។ អតិថិជន​សុទ្ធតែ​មានមិត្តភក្តិ​សាច់ញាតិដែលម្ដងម្កាលអាចចេញចូលមកសួរសុខទុក្ខគ្នា​ ។ ដូច្នេះ​បេីមិនអោយ​អ្នកក្រៅ​ពីអ្នករស់នៅ​បូរី​ចូល​លេងម្ដងម្កាល​ សួរថា​ តេី​ បូរី​ ជាតំបន់សហគមន៍ឬ​ ? តេី​ អតិថិជន​គ្មានសិទ្ធិ​អោយមិត្តភក្តិ​សាច់ញាតិ​ចេញ​ចូល​សួរសុខទុក្ខ​ទេឬ​ ?

ជាចុងក្រោយ​សូមផ្ដាំទៅ​ម្ចាស់​បូរី​ផងថា​ បេីមានភ្លេីងឆេះផ្ទះ​ក្នុង​ បូរី​ ហាម​ ឡានទឹក​នគរបាល​ចេញ​ទៅ​ពន្លត់​ ព្រោះ​ឡានទឹក​នគរបាល​មិនមែន​អ្នករស់នៅ​ក្នុង​បូរី​ទេ​! សូមអរគុណ​ 🙏🙏៕

Related posts

Leave a Comment