តារាចម្រៀង កញ្ញា សុខ ពិសី ភ័យផងអរផង ក្រោយពេលដែលសម្តេចតេជោ ហ៊ុន សែន បានចូល ខំមិនក្នងកម្មវិធីគ្រួសារខ្មែរដោយបាននិយាយថា

ភ្នំពេញ៖ មហាជនជាច្រើនបានដឹងនិងស្គាល់ច្បាស់ហើយនៅ «ចម្រៀងគ្រួសារខ្មែរ» គឺជាកម្មវិធីដ៏ល្បីមួយក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលពាំនាំអារម្មណ៍ទស្សនិកជនខ្មែរទាំងចាស់ទាំងក្មេង ទៅស្តាប់ការបកស្រាយបទចម្រៀងបែបមរតកដេីមដ៏ពិរោះរណ្ដំពីសិល្បករ និងសិល្បការិនីជាច្រើនដួង ដែលកម្មវិធីមួយនេះ តែងតែធ្វើការចាក់ផ្សាយជារៀងរាល់សប្តាហ៍។ដោយឡែក នារាត្រីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ យប់មិញនេះ ចម្រៀងគ្រួសារខ្មែរ បានមានវត្តមានអញ្ជើញចូលរួមពីសំណាក់តារាចម្រៀងល្បីៗជាច្រើនរូប ដែលមានដូចជា៖ កញ្ញា សុខ ពិសី, លោក ឯក ស៉ីដេ, អ្នកនាង កាតុ និងលោក សុខ វិឆ័យ ដោយបានធ្វើការបកស្រាយចម្រៀងជាច្រើនបទយ៉ាងពិរោះរណ្ដំ។យ៉ាងណាមិញ ខណៈពេលដែលកញ្ញា សុខ ពិសី បានធ្វេីការបកស្រាយបទចម្រៀងមួយបទដែលមានចំណងជេីងថា «ស្ពានសាងស្នេហ៏» យ៉ាងពិរោះរណ្ដំចប់ហើយនោះ ស្រាប់តែ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូល Comment ដោយសម្តេចបានមានប្រសាសន៍ថា៖«អំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ សូមស្វាគមន៏កូនៗដែលចូលរួមនារាត្រីនេះ។ ចម្រៀងមួយបទម្នាក់សុទ្ធសឹងតែពិរោះគួរឱ្យស្តាប់។ យប់នេះសុំកូន សុខ ពិសី ច្រៀងបទស្រណោះផ្កាគ ដែលជាបទមួយកំពុងពេញនិយម សម្រាប់មនុស្សវ័យចាស់ និងវ័យកណ្តាល។ ម្យ៉ាងទៀតជិតរដូវរងារ រងារច្រៀងបទនេះ ត្រូវពេលវេលាល្អណាស់។ ចង់សួរនាងតុ តេីមួយថ្ងៃនិយាយប៉ុន្មានម៉ាត់ ព្រោះពេញចេញសម្តែងនិយាយច្រើន»។តួយ៉ាង ទាំងពិធីករ ពិធីការិនី និងតារាកិត្តិយសទាំង៤រូប បានមានក្តីរំភើបរីករាយជាខ្លាំង

ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានចូលរួមបញ្ចេញជាមតិយោបល់ក្នុងកម្មវិធីមួយនេះ។ បន្ទាប់មក កញ្ញា សុខ ពិសី ក៏បានធ្វើការបកស្រាយបទចម្រៀង ជាការសំណូមពររបស់សម្ដេច ចំពោះបទ «ស្រណោះផ្កាគ» យ៉ាងពិរោះកន្រ្តក់អារម្មណ៍តែម្ដង។បន្ទាប់ពីកញ្ញា សុខ ពិសី បានធ្វើការបកស្រាយចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានចូល Comment និងបានមានប្រសាសន៍បន្ថែមទៀតថា៖

«ស្តាប់ច្រៀងផ្ទាល់កាន់តែពិរោះ។ ចម្រៀងមួយបទនេះ ពុកស្តាប់ច្រេីនជាងគេ សុំកោតសរសេីរដោយស្មោះកូនស្រី»។ ក្នុងនោះដែរ កញ្ញា សុខ ពិសី ក៏បានមានជាពាក្យពេចន៍និយាយទៅកាន់សម្តេចថា៖ «កូនសូមអរគុណដល់សម្តេចពុក និងសម្តេចម៉ែ សំរាប់ការអាណិតស្រលាញ់ដល់រូបកូន កូនសូមជូនពរលោកទាំងពីរមានសុខភាពល្អ កំលាំងមាំមួនដើម្បីផ្តល់ជាម្លប់ដល់កូនៗ»។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment