ទឹកចិត្តល្អណាស់! លោកស្រី ទ្រី ដាណា ធ្វើឲ្យមួយគ្រួសារសម្រក់ទឹកភ្នែក ដោយសារតែគាត់បានធ្វើរឿងមួយ និងជូនថវិការទៅកាន់ពួកគាត់ចំនួន..

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយថា លោកស្រី ទ្រី ដាណា ជានារីម្នាក់ដែលមានចិត្តសប្បុរសយ៉ាងខ្លាំង អ្នកស្រីតែងតែជួយទៅដល់ជនក្រីក្រដែលជួបការលំបាកដោយការផ្តល់ជាថវិការ និងជួយជាដើមទុនសម្រាប់រកស៊ី ។ សព្វថ្ងៃនេះ លោកស្រីជាថៅកែហាង​លក់មាស​ ពេជ្រ​ និងជាបុគ្គលក្នុងសង្គមមួយរូប ដែលមានចិត្តល្អ មានចិត្ត សណ្តោសមេត្តា និងតែងតែបានជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក់ ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរនោះ ។

មិនតែប៉ុណ្នោះលោកស្រី ទ្រី ដាណា គឺជាអ្នកជំនួញស្រីម្នាក់នៅក្នុងប្រទេសកម្ពុជាដែលទទួលបានជោគជ័យខ្លាំងនៅក្នុងមុខជំនួញរបស់អ្នកស្រី មិនត្រឹមតែប៉ុណ្ណោះទេអ្នកស្រី ក៏ជាមនុស្សម្នាក់ដែលគួរឲ្យគោរពខ្លាំងបំផុតព្រោះអ្នកស្រីជាមនុស្ស ដែលមានចិត្តជ្រះថ្លានិងតែងតែជួយទៅដល់ជនក្រីក្រទាំងឡាយ ដែលជួបការលំបាកពិតៗ ។

កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះ លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី និងលោក ហ៊ីង បញ្ញារិទ្ធ ដែលជាស្វាមី រួមទាំងតំណាងចែកចាយ ប្រេន NNP NUNA បានរៀបចំកម្មវិធីសច្ចាប្រណិធាន ដ៏ធំមួយ ក្នុងគោលបំណង ដើម្បីស្បថស្បែ បញ្ជាក់ពីភាពសច្ចៈ និងភាពស្មោះត្រង់ជូនតំណាងចែកចាយទូទាំង២៥ ខេត្ត-ក្រុង ។

យ៉ាងណាមិញ នៅមុននេះបន្តិច ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ នេះ​លោកស្រី​ ទ្រី ដាណា បានចុះសួរសុខទុក្ខបុរសម្នាក់ដែលកំពុងតែជួបការលំបាក ដោយសារតែគាត់ជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យរងរបួលធ្ងន់ធ្ងរ រហូតដល់កាត់ជើងមួយចំហៀងចេញ ក្រោយពីលិចឮដំណឹងបែបនេះ ស្រាប់តែលោកស្រី ទ្រី ដាណា បានចុះទៅជួបផ្ទាល់នឹងបង្ហោះសារបែបនេះថា “មនុស្សធ្លាប់មានជើងសងខាង ដល់ពេលពិការម្ខាង និងបាត់អវយវៈទៀត តើមានអារម្មណ៍បែបណាទៅ 😥😥😥គួរឲ្យអាណិតខ្លាំងណាស់បងប្អូនអើយចូលមើលវីដេអូនេះទាំងអស់គ្នា។ នាងខ្ញុំបានជួយជាថវិកា 1500$ រទេះរុញមួយ ឈើច្រត់មួយគូ និងស្បៀងអាហារមួយចំនួន គ្រាន់ដោះស្រាយជីវភាព”៕

សូមទស្សនាវីដេអូខាងក្រោម៖

Related posts

Leave a Comment